ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្មានតែជាពពុះធម្មតា ពលរដ្ឋឥណ្ឌាខំនាំគ្នាទៅលេង និងថតរូបយ៉ាងសប្បាយ ចុងក្រោយអ្នកជំនាញថាជាពពុះមានជាតិពុល

    BY autoadmin December 3, 2019
    ស្មានតែជាពពុះធម្មតា ពលរដ្ឋឥណ្ឌាខំនាំគ្នាទៅលេង និងថតរូបយ៉ាងសប្បាយ ចុងក្រោយអ្នកជំនាញថាជាពពុះមានជាតិពុល

    ឥណ្ឌា៖ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនៅក្នុងក្រុង Chennai នៃប្រទេសឥណ្ឌាបានកើតមានបាតុភូតចម្លែកមួយគឺនៅលើឆ្នេរសមុទ្របានកើតមានពពុះពណ៌សជាច្រើនដែលបញ្ហានេះមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ ដំបូងឡើយក្រុមយុវជនក្មេងៗជាច្រើនបាននាំគ្នារីករាយជាមួយនឹងពពុះទាំងនោះ ដោយបានទៅថតរូប និងបានប៉ះពាល់ជាមួយនឹងពពុះទាំងនោះផ្ទាល់ទៀតផង។

    យ៉ាងណាក្តី បើយោងតាមលោក Pravakar Mishra អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវអំពីឆ្នេរបានព្រមានថា ពពុះទាំងនោះមានប្រភពចេញមកពីលូទឹក ហើយវាមានសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។ អ្នកវិទ្យាសាស្ត្ររូបនេះបានបន្តទៀតថា ពពុះអាចនឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយក្នុងអំឡុងពេលនេះសូមប្រជាពលរដ្ឋកុំប៉ះពាល់ជាមួយនឹងពពុះទាំងនោះយ៉ាងស្និតស្នាលពេកអី ដើម្បីបង្ការការកើតមានបញ្ហាផ្សេងៗដោយយថាហេតុ៕


    អត្ថបទ៖ភក្តី

    Share This Post: