ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មួយទៀតហើយ! បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ ដោយសារសាកថ្មទូរស័ព្ទដាក់ជាប់ខ្លួន

    BY autoadmin December 3, 2019
    មួយទៀតហើយ! បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ ដោយសារសាកថ្មទូរស័ព្ទដាក់ជាប់ខ្លួន

    ថៃ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ខណៈកំពុងសម្រាកនៅផ្ទះរបស់គាត់ផ្ទាល់ នៅឯខេត្តឈុនបុរី ក្នុងប្រទេសថៃ។ សាកសពមានឈ្មោះថា Kittisak Moonkitti អាយុ ២៨ឆ្នាំ ហើយគាត់ត្រូវបានក្រុមសង្គ្រោះ និងមន្ត្រីប៉ូលីសរកឃើញថា បានដេកស្លាប់នៅលើពូក ដោយមានដៃម្ខាងនៅលើទូរស័ព្ទរបស់គាត់ ដែលកំពុងតែដោតសាកថ្ម។ ពួកគេក៏បានរកឃើញព្រីភ្លើង ដែលតភ្ជាប់ជាមួយឌុយសាកថ្មទូរស័ព្ទនៅលើពូកនោះផងដែរ ហើយនៅលើដៃសាកសពក៏មានស្នាមរលាក ដូច្នេះពួកគេទាញការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន។

    ម្តាយបុរសរងគ្រោះនិយាយថា គាត់បានទៅរកកូនប្រុសដើម្បីហៅមកបរិភោគអាហារពេលល្ងាច ហើយក៏បានប្រទះឃើញជនរងគ្រោះកំពុងដេក។ ពេលដែលគាត់ជាម្ដាយព្យាយាមដាស់បុរសនោះ គាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញថា បុរសនោះបានស្លាប់បាត់ទៅហើយ។ បើយោងតាមគ្រូពេទ្យដែលបាននៅក្នុងហេតុការណ៍ឱ្យដឹងថា មូលហេតុនៃការស្លាប់នេះគឺប្រហែលជាការឆ្លងចរន្តអគ្គិសនី ប៉ុន្តែយ៉ាងណាសាកសពពេលនេះកំពុងត្រូវបានគេយកទៅធ្វើកោសល្យវិច័យលើរាងកាយ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដ៕

    អត្ថបទ៖ លីដា

    Share This Post: