ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យីហោចំនួន ៧៥ នៅប្រទេសថៃនឹងបញ្ឈប់ការផ្តល់ថង់ប្លាស្ទិច ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នេះតទៅ

    BY autoadmin December 3, 2019
    យីហោចំនួន ៧៥ នៅប្រទេសថៃនឹងបញ្ឈប់ការផ្តល់ថង់ប្លាស្ទិច ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នេះតទៅ

    យីហោប្រហែល ៧៥ និងបណ្តាញចែកចាយចំនួន ២៤,៥០០ នៅក្រោមសមាគមអ្នកលក់រាយថៃ នឹងបញ្ឈប់ការផ្តល់ថង់ប្លាស្ទិចចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំក្រោយនេះតទៅ ក្នុងគោលបំណងដើម្បីកាត់បន្ថយថង់ប្លាស្ទិចចំនួន ៩ពាន់លានដុល្លារ ឬស្មើនឹង ២០% ដែលត្រូវបានប្រើនៅក្នុងប្រទេសថៃ។ យោងតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានបានឱ្យដឹងថា មានថង់ប្លាស្ទិចចំនួន ៤៥ពាន់លាន ត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេស ដែលក្នុងនោះចំនួន ១៨ពាន់លាន ឬ ៤០% ប្រើដោយទីផ្សារក្នុងស្រុក និងអ្នកលក់តាមចិញ្ចើមផ្លូវ, ចំនួន ១៣.៥ពាន់លាន ឬ ៣០% ដោយហាងលក់រាយ និង ៣០% ដោយហាងទំនិញ និងផ្សារទំនើបផ្សេងៗ។

    យ៉ាងហោចណាស់ប្រជាជនបាងកកម្នាក់ៗប្រើថង់ប្លាស្ទិចចំនួន ៨ ក្នុងមួយថ្ងៃ ដែលស្មើនឹង ៨០លាន នៃថង់ប្លាស្ទិចសរុបក្នុងមួយថ្ងៃៗ។ ប្រធានសមាគមលោក Worawut Oonjai បាននិយាយថា យីហោចំនួន ៧៥ នៅក្រោមសមាគមរបស់ខ្លួនបានចូលរួមកាត់បន្ថយកាកសំណល់ប្លាស្ទិច ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់ការផ្តល់ថង់ប្លាស្ទិចចាប់តាំងពីឆ្នាំមុន។ កិច្ចខិតខំប្រឹងប្រែងនេះបណ្តាលឱ្យមានការកាត់បន្ថយថង់ប្លាស្ទិចចំនួន ២ពាន់លាន ពោលគឺថយចុះ ៤.៦% ។ បន្ទាប់ពីពិភាក្សាជាមួយហាងលក់ទំនិញ និងហាងលក់រាយ កាលពីខែវិច្ឆិកា សមាគមបានសម្រេចចិត្តណែនាំយុទ្ធនាការមួយ ដែលមានចំណងជើងថា “រាល់ថ្ងៃនិយាយថាទេចំពោះថង់ប្លាស្ទិច” ដែលសមាជិកទាំងអស់នឹងឈប់ផ្តល់ថង់យួរបែបនេះតទៀត។ លោក Worawut ជឿជាក់ថា យុទ្ធនាការនេះនឹងបង្កើតលទ្ធផលមានប្រសិទ្ធិភាពជាងផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់ថង់ផ្លាស្ទិចពីប្រទេសថៃនៅឆ្នាំ២០២៨៕

    អត្ថបទ៖ លីដា

    Share This Post: