ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រីឆ្លាមប៉ារ៉ាមួយក្បាលបក់កន្ទុយយ៉ាងរវិចជាការអរគុណ បន្ទាប់ពីអ្នកនេសាទមួយក្រុមបានជួយកាត់ខ្សែពួរដែលរុំព័ទ្ធខ្លួនវា

    BY autoadmin December 3, 2019
    ត្រីឆ្លាមប៉ារ៉ាមួយក្បាលបក់កន្ទុយយ៉ាងរវិចជាការអរគុណ បន្ទាប់ពីអ្នកនេសាទមួយក្រុមបានជួយកាត់ខ្សែពួរដែលរុំព័ទ្ធខ្លួនវា

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ ដោយអ្នកនេសាទមួយក្រុមនៅប្រទេសម៉ាឡេស៊ី បានជួបនឹងសត្វសមុទ្រដ៏កម្រមួយ នោះគឺត្រីបាណន់គង្គីក់ ឬត្រីឆ្លាមប៉ារ៉ា (Whale shark) ។ នៅក្នុងវីដេអូ Facebook មួយ ដែលត្រូវបានបង្ហោះដោយសមាគមន៍សត្វម៉ាឡេស៊ីកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា ត្រីឆ្លាមដ៏ធំមួយក្បាលនោះត្រូវបានគេប្រទះឃើញនៅក្នុងទឹក នៅជិតក្រុង Bintulu រដ្ឋ Sarawak ។ ប៉ុន្តែអ្វីដែលសំខាន់គឺថា ត្រីឆ្លាមនោះមិនហែលចេញពីទូករបស់ក្រុមអ្នកនេសាទនោះទេ ហើយដំបូងឡើយពួកគេក៏មិនយល់ថា ហេតុអ្វីបានជាត្រីឆ្លាមនេះតាមពួកគេដែរ ព្រោះថាអម្បូរត្រីឆ្លាមនេះមិនមែនជាសត្វកាចសាហាវនោះទេ។

    លុះក្រោយមកទៀតទើបក្រុមអ្នកនេសាទចាប់អារម្មណ៍ថា នៅលើខ្លួនត្រីឆ្លាមនោះមានរុំព័ទ្ធដោយខ្សែពួរ ដូច្នេះហើយទើបពួកគេដឹងថា ត្រីឆ្លាមនោះការពិតកំពុងសុំជំនួយពីពួកគេ។ នៅក្នុងឃ្លីបខ្លីដែលបានបង្ហោះនៅលើ Facebook បង្ហាញថា អ្នកនេសាទបានព្យាយាមជួយដោយទាញត្រីឆ្លាមនោះឱ្យមកកៀកនឹងទូក ហើយបន្ទាប់មកពួកគេក៏បានប្រើកាំបិតកាត់ចំណងខ្សែពួរនោះចេញ។ បន្ទាប់ពីរួចចេញពីខ្សែពួរត្រីឆ្លាមហាក់ដូចជាសប្បាយរីករាយណាស់ វាបានបក់កន្ទុយយ៉ាងខ្លាំង ហើយបានហែលចេញពីទីនោះ ខណៈដែលពួកអ្នកនេសាទដែលជួយសង្គ្រោះនិយាយពាក្យថា “Bye-bye!” ខ្លះថា “Wa, happy ah, happy!” ទៅកាន់ត្រីឆ្លាមនោះ ដើម្បីជាការលាគ្នា។ បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

    អត្ថបទ៖ លីដា

    Share This Post: