ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់ឲ្យប្រជាពលរដ្ឋក្រីក្រខំប្រឹងធ្វើការងារជាងមុនដើម្បីមានជីវភាពល្អប្រសើរ

    BY autoadmin December 5, 2019
    នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់ឲ្យប្រជាពលរដ្ឋក្រីក្រខំប្រឹងធ្វើការងារជាងមុនដើម្បីមានជីវភាពល្អប្រសើរ

    លោក Mahathir Bin Mohamad នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានថ្លែងថា ប្រជាពលរដ្ឋក្រីក្រនៅម៉ាឡេស៊ីទាំងអស់មានពេលវេលាច្រើនសម្រាប់ធ្វើការងារ ដូចនេះពួកគេគួរតែខិតខំប្រឹងធ្វើការងារឲ្យខ្លាំងជាងនេះដើម្បីងើបផុតពីបន្ទាត់នៃភាពក្រីក្រ។ ការថ្លែងដូចដូចនេះត្រូវបានធ្វើឡើងនៅក្នុងវេទិការសាធារណៈមួយដែលលោកនាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះ ត្រូវជួបសំណេះសំណាងជាមួយប្រជាពលរដ្ឋ និងថ្លែងស​ន្ទរកថាឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីភាពក្រីក្រនៅក្នុងប្រទេសម៉ាឡេស៊ីប្រចាំឆ្នាំ ២០១៩ នេះ។

    របាយការណ៍មួយនេះបានបង្ហាញថា ស្ថិតិប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះពី ៤៩%នៅក្នុងឆ្នាំ ១៩៧០ មកសល់ត្រឹម ០,៤% ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៩នេះ។ យ៉ាងណាក្តីរបាយការណ៍ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋក្រីក្រមួយចំនួនតូចនោះកំពុងរស់នៅក្នុងជាមួយនឹងប្រាក់ចំណូល ៨ RM (១,៩០ ដុល្លារ) ក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ ឬជាមធ្យមមួយគ្រួសារអាចរកប្រាក់បានត្រឹមតែ ៩៨០RM (២៣៤ ដុល្លារ) ប៉ុណ្ណោះក្នុងមួយខែ។ លោក Mahathir Bin Mohamad ​បានថ្លែងបន្តថា រដ្ឋាភិបាលម៉ាឡេស៊ីបានបង្កើតឱកាសការងារ និងអាជីវកម្មយ៉ាងច្រើនសម្បូរបែបសម្រាប់ប្រជាពលរដ្ឋ ដូចនេះប្រើប្រជាជនក្រីក្រទាំងនោះមានការតាំងចិត្ត និងព្យាយាមធ្វើការងារនោះពួកគេនឹងមានជីវភាពល្អប្រសើរផងដែរ។ សូមបញ្ជាក់ថា ម៉ាឡេស៊ីគ្រោងនឹងលុបបំបាត់តួលេខប្រជាជនក្រីក្រឲ្យសល់ត្រឹមកម្រិតសូន្យនៅក្នុងឆ្នាំ ២០៣០ ផងដែរ៕

    អត្ថបទ៖ភក្តី

    Share This Post: