ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលហុងកុងនិយាយថា ឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ទៅលើបាតុករ មិនបង្កគ្រោះថ្នាក់ដូចផ្សែងចេញពីការអាំងសាច់នោះទេ

    BY autoadmin December 5, 2019
    រដ្ឋាភិបាលហុងកុងនិយាយថា ឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ទៅលើបាតុករ មិនបង្កគ្រោះថ្នាក់ដូចផ្សែងចេញពីការអាំងសាច់នោះទេ

    រដ្ឋាភិបាលហុងកុងបានឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងៗដែលថា ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីសមកលើបាតុករ នៅក្នុងបរិមាណដ៏ច្រើនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់សាធារណៈ ដោយបាននិយាយថា ឧស្ម័នបង្ហូរទឹកភ្នែកទាំងនោះបង្កហានិភ័យដល់ប្រជាជនតិចតួចប៉ុណ្ណោះ បើធៀបនឹងការអាំងសាច់ BBQ ។ រំលឹកដែរថា ចាប់តាំងពីមានការតវ៉ារាប់ខែមកនេះ មានឧស្ម័នបង្ហូរទឹកភ្នែកជាង ១០,០០០ ត្រូវបានគេប្រើប្រាស់មកលើក្រុមបាតុករ ហើយការឆ្លើយតបរបស់រដ្ឋាភិបាលហុងកុងបែបនេះ គឺកំពុងបង្កកំហឹងសាធារណៈកាន់តែខ្លាំងឡើង។

    កាលពីថ្ងៃពុធ សមាជិកសភាគណបក្សការងារ លោក Fernando Cheung បានសួរថា តើរដ្ឋាភិបាលបានធ្វើការវាយតម្លៃណាមួយ ដើម្បីរកឱ្យឃើញថា តើឧស្ម័នបង្ហូរទឹកភ្នែកអាចប៉ះពាល់ដល់សុខភាពរយៈពេលវែងលើជនពិការ ឬអត់? ជាការឆ្លើយតបលេខាធិការផ្នែកសុខុមាលភាពលោក Chi-kwong បានមានប្រសាសន៍ថា ឧស្ម័នបង្ហូរទឹកភ្នែកបណ្តាលឱ្យមានរលាកផ្លូវដង្ហើម និងរលាកស្បែកប្រភេទស្រាលប៉ុណ្ណោះ។ លោកនិយាយថា ក្រុមអ្នកតវ៉ាដែលបានដុតរបាំងប្លាស្ទិចទៅវិញទេ ដែលជាបុព្វហេតុធំបំផុតមួយនៃសារធាតុពុលឌីអុកស៊ីតនៅក្នុងខ្យល់ ក្នុងទីក្រុងនាពេលថ្មីៗនេះ។ លោក Chi-kwong ក៏បន្ថែមដែរថា៖ “ចំពោះឌីអុកស៊ីតដែលបណ្តាលមកពីឧស្ម័នបង្ហូរទឹកភ្នែក ខ្ញុំគិតថា វាមានតិចតួច ឬមិនមាន តាមដែលយើងធ្លាប់បានរៀនមក។ ជាការពិតបើប្រៀបធៀបជាមួយឌីអុកស៊ីត ដែលបានមកពីសកម្មភាពសាច់អាំងរបស់យើង ខ្ញុំគិតថា កម្រិតនេះគឺពិតជាតិចតួចណាស់”៕

    អត្ថបទ៖ លីដា

    Share This Post: