ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាស៊ីត្រូវការការវិនិយោគ ៨០០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ

    BY autoadmin December 5, 2019
    អាស៊ីត្រូវការការវិនិយោគ ៨០០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ

    ចំនួនប្រជាជននៅអាស៊ីអាចកើនឡើងប្រមាណ ២៥០លាននាក់នៅទសវត្សបន្ទាប់។ ខណៈពេលដែលអតិថិជនកំពុងទាមទារអាហារ ដែលមានសុវត្ថិភាព មានសុខភាពល្អ និងមាននិរន្តរភាព ការសិក្សាថ្មីមួយបានបង្ហាញថាទ្វីបនេះ “មិនអាចចិញ្ចឹមខ្លួនឯងបានទេ” ។ របាយការណ៍ពី PwC, Rabobank និងក្រុមហ៊ុនវិនិយោគ Temasek និយាយថា អាស៊ីកំពុងពឹងផ្អែកលើការនាំចូលយ៉ាងច្រើន ដែលឆ្លងកាត់ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏វែងពីអាមេរិក អឺរ៉ុប និងអាហ្វ្រិក។ របាយការណ៍បានពន្យល់ថា ប្រសិនបើការវិនិយោគនេះមិនបានសម្រេច ឧស្សាហកម្មនេះនឹងមានការពិបាកក្នុងការផ្គត់ផ្គង់តាមតម្រូវការ ហើយជាលទ្ធផលធ្វើឱ្យអាហារសម្រាប់ប្រជាជននៅអាស៊ីគ្មានគុណភាព។ ការចំណាយលើស្បៀងអាហារក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០ ពោលគឺទ្វេដងពីបច្ចុប្បន្នដែលមានតម្លៃ ៤ទ្រីលានដុល្លារ។

    របាយការណ៍ស្ថិតិ និងនិន្នាការក្នុងពាណិជ្ជកម្មអន្តរជាតិបានបន្ថែមថា ជាទូទៅបណ្តាប្រទេសនៅអាមេរិកឡាទីន អាហ្រ្វិកខាងកើត និងអាស៊ីខាងត្បូង គឺជាអ្នកនាំចេញអាហារ ខណៈដែលភាគច្រើននៅអាស៊ី និងអាហ្វ្រិកនៅតែជាអ្នកនាំចូលអាហារ។ វាបានចង្អុលបង្ហាញថា ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជននឹងបន្ថែមបញ្ហាក្នុងតំបន់ផងដែរ ដោយបង្កបញ្ហាផ្គត់ផ្គង់ ក៏ដូចជាការប្រែប្រួលតម្លៃ។ បរិមាណដីបង្កបង្កើនផលសម្រាប់ប្រជាជនម្នាក់ៗនៅអាស៊ី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៥% នៅឆ្នាំ២០៣០ ។ កត្តាទាំងនេះហើយដែលធ្វើឱ្យអ្នកជំនាញបារម្ភថា ប្រសិនបើយើងមិនដោះស្រាយបញ្ហាទេនោះ យើងនឹងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ អ្នកជំនាញក៏បាននិយាយដែរថា យ៉ាងហើចណាស់អាស៊ីត្រូវបានការវិនិយោគបន្ថែម ៨០០ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មកសិពាណិជ្ជកម្ម ក៏ដូចជាភាពច្នៃប្រតិដ្ឋ និងបច្ចេកវិទ្យាគួបផ្សំគ្នា៕

    អត្ថបទ៖ លីដា

    Share This Post: