ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវមែន! បុរសម្នាក់នេះដុតសម្លាប់ប្រពន្ធខ្លួន ដោយសាររៀបការ៣ឆ្នាំហើយ នៅតែគ្មានកូនមួយគ្រាប់

    BY autoadmin December 6, 2019
    សាហាវមែន! បុរសម្នាក់នេះដុតសម្លាប់ប្រពន្ធខ្លួន ដោយសាររៀបការ៣ឆ្នាំហើយ នៅតែគ្មានកូនមួយគ្រាប់

    អេហ្ស៊ីប៖ បុរសម្នាក់បានដុតប្រពន្ធរបស់គាត់រហូតដល់ស្លាប់ ដោយសាររៀបការជាមួយគ្នាយូរហើយ ប៉ុន្តែនាងមិនមានកូនឱ្យគាត់សោះ។ បុរសម្នាក់នោះគាត់មិនដែលគិតថា វាជាកំហុសរបស់គាត់ ឬអ្វីផ្សេងទៀតនោះទេ។ ក្នុងរយៈពេល ៣ឆ្នាំ នៃជីវិតជាប្ដីប្រពន្ធរបស់គាត់ គាត់តែងតែបង្ករឿងវាយដំ និងជេរប្រទេចស្ត្រីជាប្រពន្ធ ហើយនាថ្ងៃកើតហេតុគឺគាត់បានចាក់សាំលើនាង ហើយដុតសម្លាប់នាងតែម្ដង។ ក្រោយមកគាត់ក៏បានដើរទៅផ្ទះម្ដាយដែលនៅអគារតែមួយ ហើយទុកឱ្យស្ត្រីជាប្រពន្ធត្រូវឆេះស្លាប់យ៉ាងគួរឱ្យអាណិត។

    ក្រោយមកទៀតអ្នកជិតខាងរបស់ស្ត្រីរងគ្រោះបានដឹងហេតុការណ៍នេះ ហើយក៏បានប្ដឹងទៅប៉ូលីសភ្លាមៗ ខណៈដែលបុរសជាប្ដីឈរនៅលើយ៉រផ្ទះម្ដាយរបស់ខ្លួនយ៉ាងរំភើយ។ ប៉ុន្តែយ៉ាងណាបុរសនោះត្រូវប៉ូលីសចាប់ខ្លួនបានហើយ ខណៈស្ត្រីរងគ្រោះឈ្មោះថា Aya បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារកម្លាំងនៃការឆេះធ្ងន់ធ្ងរពេក។ បច្ចុប្បន្នបុរសរូបនេះត្រូវបានបញ្ជូនទៅកាន់រដ្ឋអាជ្ញាសាធារណៈ ហើយប្រជាជននៅទីនោះកំពុងទាមទារឱ្យមានការដាក់ទោសបុរសនេះឱ្យសមនឹងភាពឃោរឃៅរបស់គាត់៕

    អត្ថបទ៖ លីដា

    Share This Post: