ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងស៊ាងហៃកំពុងជួបបញ្ហាអ័ព្ទពុលសារជាថ្មី ខណៈដែលរដូវរងាបានចូលមកដល់

    BY autoadmin December 7, 2019
    ទីក្រុងស៊ាងហៃកំពុងជួបបញ្ហាអ័ព្ទពុលសារជាថ្មី ខណៈដែលរដូវរងាបានចូលមកដល់

    នៅប្រទេសចិនរដូវរងាបានចូលដល់ហើយ ដូច្នេះសម្រាប់អ្នកដែលទៅលេងចិន ឬនៅទីនោះស្រាប់ គឺត្រូវដល់ដល់ពេលវេលាត្រូវពាក់ស្រោមដៃ មួក កន្សែងបង់ក ស្រោមជើង ហើយជាពិសេសពាក់ម៉ាសមុខ ដើម្បីសុខសុវត្ថិភាព។ កាលចូលដល់រដូវរងាក្នុងប្រទេសចិនមិនមែននិយាយតែភាពត្រជាក់នោះទេ ដោយថ្មីៗនេះទីក្រុងស៊ាងហៃបានជួបនូវបញ្ហា “ផ្សែងអ័ព្ទ” ធ្ងន់ធ្ងរក្នុងសប្តាហ៍នេះ ហើយអព្ទពុលទាំងនេះវាតែងតែកើតឡើងនារដូវរងាបែបនេះ។ យោងតាមគេហទំព័រ aqicn.org បានឱ្យដឹងថា ស្ថានភាពខ្យល់នៅក្នុងទីក្រុងគឺមិនល្អសម្រាប់សុខភាពទេ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដោយគុណភាពខ្យល់ធ្លាក់ចុះរហូតដល់ ២០៦ AQI ។

    រំលឹកដែរថា គុណភាពខ្យល់ដែលល្អសម្រាប់សុខភាពមនុស្សទូទៅគឺក្រោម ៥០ AQI ។ សម្រាប់ប្រជាជនចិនធម្មតាប្រហែលជាទម្លាប់ជាមួយការហូរចូលនៃភាគល្អិតពុលប្រចាំឆ្នាំនេះ ទោះបីជាស្ថានភាពបានប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក៏ដោយ ព្រោះរដ្ឋាភិបាលចិនកាន់តែយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាន និងសួតប្រជាជនរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាវានៅមិនទាន់ល្អដល់ថ្នាក់ពួកគេអាចមុខទទេមិនពាក់ម៉ាស់បានទេ វាគាត់តែប្រសើរជាងមុន ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់។ យ៉ាងណាក៏ដោយភ្លៀងត្រូវបានគេរំពឹងថានឹងបង្អុរចុះមកឆាប់ៗ ដូច្នេះភាគល្អិតកខ្វក់ក្នុងខ្យល់នឹងកាត់បន្ថយ៕

    អត្ថបទ៖ លីដា

    Share This Post: