ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលករខ្មែរធ្វើការនៅថៃម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជញ្ជាំងបេតុងទម្ងន់ ៣តោន សង្កត់ពីលើ

    BY autoadmin December 7, 2019
    ពលករខ្មែរធ្វើការនៅថៃម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជញ្ជាំងបេតុងទម្ងន់ ៣តោន សង្កត់ពីលើ

    ថៃ៖ កម្មករសំណង់ជនជាតិខ្មែរម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលជញ្ជាំងបេតុងទម្ងន់ ៣តោន បានធ្លាក់សង្កត់លើពួកគេក្នុងអំឡុងពេលមានខ្យល់បក់ខ្លាំង នៅឯការដ្ឋានសំណង់មួយក្នុងស្រុកបាងភ្លី កាលពីថ្ងៃសុក្រម្សិលមិញនេះ។ លោកវរសេនីយ៍ទោ Thanthit Daenrasi មន្រ្តីទទួលបន្ទុកនៅប៉ុស្តិ៍នគរបាលឃុំបាងកែបានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅទីតាំងនៃផ្ទះលំនៅដ្ឋានមួយ ដែលកំពុងសាងសង់នៅក្នុងឃុំ​បាង​កែវផ្ទាល់តែម្ដង។

    ប៉ូលីសដែលចុះទៅពិនិត្យទីតាំងនោះបានរកឃើញសាកសពឈ្មោះ ម៉ៅ សិទ្ធិ អាយុ ៣៦ឆ្នាំ ដេកស្លាប់នៅជាន់ទី២ នៃផ្ទះកំពុងសាងសង់នោះ។ ពលករខ្មែរម្នាក់ទៀតឈ្មោះថា ហឿង វុ​ធ អាយុ ៣០ឆ្នាំ បានរងរបួសបាក់ជើង ហើយក្រុមអ្នកជួយសង្គ្រោះក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យស្រុកបាងភ្លី។ ប្រតិបត្តិករស្ទូចបានប្រាប់ប៉ូលីសថា ផ្នែកមួយនៃជញ្ជាំងបេតុងទម្ងន់ ៣-៤តោនត្រូវបានគេលើកឡើងដល់ជាន់ទី២ កាលពីថ្ងៃពុធ ប៉ុន្តែមិនទាន់ត្រូវបានជួសជុល និងភ្ជាប់ជាមួយគ្រឹះផ្ទះនៅឡើយទេ ប៉ុន្តែមានបំពង់ដែកត្រូវបានប្រើដើម្បីទប់បេតុងនោះ។

    មុនពេលកើតហេតុកម្មករ ៣ ទៅ ៤នាក់ កំពុងត្រៀមរើអីវ៉ាន់ដាក់តាមកន្លែង។ ភ្លាមៗនោះខ្យល់បក់ខ្លាំងបណ្តាលឱ្យបំពង់ដែករបូត ហើយជញ្ជាំបេតុងនោះក៏បានរលំសង្កត់លើលោក សិទ្ធិ ។ កម្មករម្នាក់ទៀតព្យាយាមរត់គេចខ្លួន ប៉ុន្តែជើងរបស់គាត់ត្រូវបានខ្ទាស់ជាប់នឹងបេតុងទៅហើយ មុនពេលគាត់អាចរត់គេចបាន។ យ៉ាងណាមិញប៉ូលីសបានសាកសួរកម្មករទាំងអស់នៅទីតាំងនោះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីគ្រោះថ្នាក់នេះ៕

    អត្ថបទ៖ លីដា

    Share This Post: