កីឡា

ប្រវត្តិនៃ “ទិវានៃក្តីស្រឡាញ់” ដែលហៅថា Valentine’s Day

BY
Khmernote Media
February 1, 2018
[layerslider id=”8″] [layerslider id=”6″]

ប្រវត្តិនៃពិធីបុណ្យ Valentine’s Day ដែលអាចហៅបានថា “ទិវានៃសេចក្ដីស្រលាញ់” មានដើមកំណើតចេញពីអាណាចក្ររ៉ូម ដែលសព្វថ្ងៃជា (ប្រទេសអ៊ីតាលី) នាសតវត្សទី៣ នៃគ.ស ដែលមានស្ដេចមួយអង្គ ឈ្មោះថា Claudius ។ ស្ដេចមួយអង្គនោះទ្រង់ជាមនុស្សល្មោភនឹងអំណាចទឹកដី មួយថ្ងៃៗគិតតែពីធ្វើសង្រ្គាម ដើម្បីពង្រីកអាណាចក្ររបស់ខ្លួនមិនគិតពីភាពលំបាករបស់ប្រជាពលរដ្ឋនោះទេ។

ស្ដេច Claudius គាត់បានចេញព្រះរាជសាអោយប្រជាពលរដ្ឋប្រុសៗពេញវ័យអោយជាប់កាតព្វកិច្ចយោធាទាំងអស់ ហើយហាមប្រាមមិនអោយមានការរៀបការនោះទេ សូម្បីតែអ្នកដែលបានភ្ជាប់ពាក្យហើយក៏ត្រូវតែផ្ដាច់ពាក្យវិញដែរ។ ជាពិសេសអ្នកដែលល្មើសច្បាប់នេះ ក៏ត្រូវមានទោសប្រហាជីវិតតែម្ដង។ ប៉ុន្ដែនាពេលនោះ មានលោកអាចារ្យម្នាក់ឈ្មោះថា Valentine គាត់បានមើលឃើញនូវស្ថានភាព ដ៏អយុត្តិធម៌បែបនេះ គាត់មិនពេញចិត្តនោះទេ។

ក្រោយមកមានយុវជនប្រុសស្រីមួយក្រុម បានសុំអោយលោកជួយរៀបចំពិធីអាពាហ៍ពិពាហ៍អោយពួកគេ។ ជាបន្តបន្ទាប់មកទៀតក៏មានយុវជនផ្សេងៗទៀត ក៏បានមកសុំអោយលោកជួយរៀបចំពិធីអាពាហ៍ពិពាហ៍ដល់ពួកគេ ដូចគូរមុនៗដែរ។ ថ្ងៃមួយដំណឹងនេះក៏បានលិចលឺដល់ស្ដេច Claudius ទ្រង់ក៏បានចេញព្រះរាជបញ្ជាអោយចាប់ខ្លួនលោកអាចារ្យ  Valentine យកមកដាក់ទោស ដោយការធ្វើទារុណកម្មរហូតដល់លោកបានបាត់បង់ជីវិតនៅក្នុងថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២៧០ នៃគ.ស។ ម្ល៉ោះហើយគូរស្នេហ៍ដែលត្រូវបានលោករៀបចំអាពាហ៍ពិពាហ៍អោយ មានការអាណិត និងស្រលាញ់លើរូបលោក ក៏បានយកសាកសព្វរបស់លោក ទៅបញច្ចុះនៅឯវិហាមួយ ដែលមានឈ្មោះថា Sauta Pula ហើយគេតែងតែប្រារព្ធធ្វើពិធីបុណ្យ Valentine’s Day ដែលអាចហៅបានថាទិវានៃសេចក្ដីស្រលាញ់ នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បីរំលឹកដល់លោកជារៀងរាល់ឆ្នាំ៕

Share This Post: