ខ្សែបម្រើ Coutinho ចង់ឲ្យ Mohamed Salah មកកាន់ Barcelona នៅក្នុងរដូវកាលក្រោយ
- April 6, 2018
យោងតាមសារពត៌មាន Don Balon បានចុះផ្សាយអោយដឹងថា៖ ខ្សែបម្រើ Philippe Coutinho កំពុងជំរុញអោយខ្សែប្រយុទ្ធ Mohamed Salah ចាកចេញពីក្លឹបហង្សក្រហម Livepool មកចូលរួមលេងជាមួយរូបគេនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយ។

ខ្សែបម្រើ Philippe Coutinho បានប្រាប់ទៅកាន់អតីតមិត្តរួមរបស់គេ Mohamed Salah ថា៖ កុំសូវអើពើពីការចង់បានរបស់ក្លឹបអធិរាជសរ Real Madrid ពេកហើយអោយក្រឡែកមកមើលក្លឹបអ្នកមានបុណ្យ Barcelona វិញ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះជឿជាក់ថាខ្សែប្រយុទ្ធ Mohamed មានទំរង់លេងល្អជាងខ្សែប្រយុទ្ធ Antoine Griezmann។ ហើយពេលនេះខ្សែបម្រើ Philippe Coutinho បានជំរុញអោយ Mohamed Salah មកកាន់ក្លឹប Barcelona នៅក្នុងរដូវកាលក្រោយ ខណៈដែល Coutinho ក៏បានបញ្ចុះបញ្ចូលទៅកាន់លោក Ernesto Valverde អោយចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះដូចគ្នា។
![]()
បុត្រ
ប្រភព៖ Goal
- Share This Post:






