កីឡា

ផ្កាកុលាបមិនមែនចេះតែជូននោះទេ នេះជាអត្ថន័យចំនួនទងផ្កានីមួយៗ ដែលអ្នកគួរដឹង មុនជូនគេ?

BY
Khmernote Media
February 6, 2018
[layerslider id=”6″] [layerslider id=”8″]

ផ្កាកុលាប ត្រូវបានគេចាត់ទុកថា វាជាតំណាងនៃក្ដីស្រលាញ់ចេញពីបេះដូង ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនសតវត្សណាស់មកហើយ។ ជាពិសេសក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដែលហៅថា ” Valentine’s Day ” គេតែងតែនិយមជូនផ្កាកុលាបពណ៌ក្រហម ដែលតំណាងអោយការស្រលាញ ទៅកាន់មនុស្សជាទីស្រលាញរបស់ពួកគេ។ ហើយការជូនផ្កាមួយនេះ មិនមែនចេះតែជូននោះទេ អ្នកគួរដឹងថាជូនប៉ុន្មានទង មានអត្ថន័យយ៉ាងណា? តោះ បើចង់ដឹងពីអត្ថន័យទាំងនេះនោះ សូមចូលរួមអានទាំងអស់គ្នា៖

ផ្កាកុលាប ១ទងៈ តំណាងអោយការស្រលាញ់ មិនថាផ្កានោះមានពណ៌អ្វីនោះទេ វាគឺជាការលះបង់គ្រប់យ៉ាងចំពោះមនុស្សតែម្នាក់គត់ ហើយជាសេចក្ដីស្នេហាមួយ ដែលជាជ្រាលជ្រៅបំផុត។

ផ្កាកុលាប ២ទងៈ បង្ហាញពីអារម្មណ៍ ដែលមានចំពោះគ្នាទៅវិញទៅមក ប្រសិនបើពួកគេស្រលាញ់ផ្កាពណ៌ក្រហម នោះ មនុស្សពីរនាក់នោះ គឺពិតជាមានស្នេហាយ៉ាងជ្រាលជ្រៅ ហើយឈានដល់ការកសាងគ្រួសារថែមទៀតផង។

ផ្កាកុលាប ៣ទងៈ តំណាងអោយពាក្យ ៣មាត់គឺ ” ខ្ញុំស្រឡាញ់អ្នក “។

ផ្កាកុលាប ៥ ទងៈ តំណាងថា” ខ្ញុំ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់ “។

ផ្កាកុលាប ៦ ទងៈ តំណាងថាខ្ញុំ​ស្រឡាញ់​អ្នក ​ខ្ញុំ​នឹក​អ្នក សរុបសេចក្ដីមកគឺ ទំហំនៃសេចក្ដីស្រលាញ់។

ផ្កាកុលាប ៧ ទងៈ តំណាងថាខ្ញុំពិតជាស្រលាញ់អ្នកណាស់។

ផ្កាកុលាប ៩ ទងៈ តំណាងថាការរស់នៅជាមួយគ្នាជារៀងរហូត។

ផ្កាកុលាប ១០ ទង់ៈ តំណាងថាអ្នក​ពិតជាមានរូបសម្រស់ស្រស់ស្អាត។

ផ្កាកុលាប ១១ ទងៈ តំណាងថាអ្នកគឺជាមនុស្សម្នាក់ដែលមានតម្លៃ ហើយខ្ញុំពិតជាស្រឡាញ់អ្នកខ្លាំងណាស់។

ផ្កាកុលាប ១២ ទងៈ តំណាងថាការស្រលាញ់ដ៏ឋិតថេររបស់ខ្ញុំ ដែលមានចំពោះអ្នក។

ផ្កាកុលាប ១៣ ទងៈ តំណាងថាមានមិត្តភាពល្អជាមួយគ្នា ជារៀងរហូត ហើយមានការកោតសរសើរនូវក្នុងចិត្តថែមទៀតផង។

ផ្កាកុលាប ១៥ ទងៈ តំណាងថាខ្ញុំពិតជាសុំទោស រាល់កំហុសរបស់ខ្ញុំ។

ផ្កាកុលាប ២០ ទងៈ តំណាងថាខ្ញុំមានចិត្តស្មោះត្រង់ចំពោះអ្នក។

ផ្កាកុលាប ២១ ទងៈ តំណាងថាខ្ញុំប្តេជ្ញាចិត្តថានឹងផ្ដល់ការស្រលាញ់មួយនេះ ចំពោះតែអ្នក។

ផ្កាកុលាប ២៤ ទងៈ តំណាងថាអ្នកតែងតែនៅក្នុងចិត្តរបស់ខ្ញុំពេញ ២៤ ម៉ោងក្នុង ១ថ្ងៃ ហើយគ្រប់វិននាទីក្នុងមួយសប្ដាហ៍។

ផ្កាកុលាប ៣៦ ទងៈ សំដៅដល់សេចក្ដីស្នេហាបែបរ៉ូមែនទិក និងការចង់ចាំមួយនោះ ជានិច្ច។

ផ្កាកុលាប ៤០ ទងៈ តំណាងថាក្ដីស្រឡាញ់របស់ខ្ញុំ គឺវាពិតប្រាកដចំពោះអ្នក។

ផ្កាកុលាប ៤៤ ទងៈ តំណាងថាការសន្យានេះ គឺជាសេចក្តីស្រឡាញ់ដ៏ឋិតថេរ ហើយមិនប្រែប្រួលនោះទេ។

ផ្កាកុលាប ៥០ ទងៈ តំណាងថាមានក្ដីស្រឡាញ់ ដែលបានលាក់ទុកជាយូរមកហើយ ដោយមិនមានការសោកស្តាយឡើយ។

ផ្កាកុលាប ៩៩ ទងៈ តំណាងថាខ្ញុំនឹងស្រឡាញ់អ្នករហូតដល់ថ្ងៃខ្ញុំស្លាប់។

ផ្កាកុលាប ១០០ ទងៈ តំណាងថា​ខ្ញុំបានលះបង់អ្វីៗគ្រប់យ៉ាង សំរាប់តែអ្នក ហើយខ្ញុំនឹងធ្វើអោយការស្រលាញ់មួយនេះ មានតែសេចក្ដីសុខជារៀងរហូតដល់១០០ឆ្នាំ។

ផ្កាកុលាប ១០១ ទងៈ តំណាងថាអ្នក គឺជាមនុស្ស ដែលខ្ញុំស្រលាញ់តែម្នាក់គត់។

ផ្កាកុលាប ១០៨ ទងៈ តំណាងថាតើអ្នកនឹងរៀបការជាមួយខ្ញុំទេ ?

ផ្កាកុលាប ៣៦៥ ទងៈ តំណាងថាខ្ញុំនឹងស្រឡាញ់អ្នកជារៀងរាល់ថ្ងៃ សំដៅដល់ការស្រលាញ់ដ៏ឋិតថេរ និងពិតប្រាកដពេញមួយឆ្នាំ និងរហូតទៅ។

ផ្កាកុលាប ៩៩៩ ទងៈ តំណាងថាសេចក្តីស្រឡាញ់ជារៀងរហូតដល់ថ្ងៃចុងបញ្ចប់នៃរបស់ខ្ញុំជីវិត។

ផ្កាកុលាប ១០០១ ទងៈ តំណាងថាសេចក្ដីស្រឡាញ់ ដ៏ស្មោះត្រង់ ហើយនឹងរស់នៅជារៀងរហូត។

ប្រភព៖ roseforlove

Share This Post: