ឆ្នេរសមុទ្រមួយនៅហ្វីលីពីន ប្រែក្លាយពីឆ្នេរសមុទ្រល្បីខាងស្អាតដូចឋានសួគ៌ មកជាឆ្នេរសមុទ្រល្បីខាងកខ្វល់ទៅវិញ
ហ្វីលីពីន៖ ឆ្នេរខ្សាច់ដ៏ល្បីមួយរបស់នៅក្នុងប្រទេសហ្វីលីពីនត្រូវបានបិទមិនឲ្យមានភ្ញៀវទេសចរណ៍ចូលលេងកំសាន្តរយៈពេល៦ខែ បន្ទាប់ពីឆ្នេរមួយនេះបានក្លាយទៅជាកន្លែងកខ្វក់ដូចលូរទឹកស្អុយអីចឹង។ ឆ្នេរមួយនេះស្ថិតនៅលើកោះ Boracay ហើយកន្លងមកឆ្នេរនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិប្រមាណជា២លាននាក់ឲ្យមកកំសាន្ត និងអាចបង្កើតចំណូលបានខ្ទង់១ពាន់លានដុល្លារ។
យ៉ាងណាក្តី មកទល់នឹងពេលនេះឆ្នេរមួយនេះបានក្លាយទៅជាកន្លែងកខ្វក់ ហើយក៏មានប្រព័ន្ធលូរទឹកស្អុយជាច្រើននៅទីនោះ ដែលធ្វើឲ្យវាគ្មានផាសុខភាពគ្រប់គ្រាន់សម្រាប់អ្នកទៅកំសាន្ត និងរស់នៅក្បែរតំបន់នោះ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការបិទឆ្នេរនឹងធ្វើឲ្យប៉ះពាល់ដល់គម្រោងសាងសង់ និងអភិវឌ្ឍន៍ផ្សេងៗ ជាច្រើន ដែលធ្វើរដ្ឋាភិបាលខាតបង់លុយជាច្រើនផងដែរ។
យ៉ាងណាក្តី លោកប្រធាធិបតីហ្វីលីពិន Duterte បានឲ្យដឹងថា ទោះជាមានខាតបង់យ៉ាងណាក៏ដោយ ក៏គាត់ត្រូវតែកែប្រែកន្លែងនេះឲ្យក្លាយទៅជាស្ថានសួគ៌វិញដែរ បើគាត់មិនសម្រេចបិទ និងរកដំណោះស្រាយនៅពេលនេះទេ នៅថ្ងៃមុខទៀតឆ្នេរនឹងកាន់តែកខ្វក់ ហើយផលប៉ះពាល់វាចំពោះអ្នកជំនាន់ក្រោយក៏កាន់តែច្រើនដែរ៕







អត្ថបទ៖ ភក្តី
ប្រភព៖ asiantown