សប្បាយហើយ អ្នកសៀមរាប និង កំពង់សោម ក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការប្រគុំតន្ត្រី ប្រជុំដោយតារាល្បីៗក្នុងឪកាសបុណ្យចូលឆ្នាំ
- April 9, 2018
ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងប្រារព្ធព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យចំនួន២ទីតាំងព្រមគ្នាគឺនៅក្នុងខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនប្រចាំប្រទេស។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសានេះ។ ចំពោះអ្នកនៅកំពង់សោម អាចមកទស្សនាការប្រគុំតន្ត្រី និរតីសង្ក្រាន្ត បាននៅឆ្នេរអីឈើទាល ខណៈពេលដែលអ្នកសៀមរាប អាចមកទស្សនាការប្រគុំតន្ត្រី មហាសង្ក្រាន្ត នៅដីឡូត៍ចុងកៅស៊ូ។


ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មានតារាចម្រៀងល្បីៗជាច្រើនចូលរួមដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ លោក ឆាយ វិរៈយុទ្ធ លោក ខាន់ ជេម លោក ណុប ប៉ាយ៉ារិទ្ធ លោក G-Devith លោក Step នាយចើម កញ្ញា មាស សុខសោភា កញ្ញា សុខ ពិសី អ្នកនាង សុគន្ធ នីសា កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងល្បីជាច្រើនរូបទៀត ដែលនឹងមកចូលរួមច្រៀងកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយរយៈពេល៣ថ្ងៃ នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ៕

- Share This Post:






