មិនធម្មតា! គ្រាន់តែ View ពីឆានែលយូធូប ក្រុមចម្រៀង BLACKPINK មួយខែៗរកចំណូលបានកប់ក្តោងតែម្តង
BLACKPINK ក្រុមចម្រៀង K-POP នារីដ៏ល្បី ត្រូវបានអ្នកជំនាញបង្ហាញពីចំណូលប្រចាំខែរបស់ក្រុមចម្រៀងរូបនេះ ដែលរកបានពីឆានែលយូធូបផ្ទាល់ខ្លួន។ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយរបស់ស្ថានីយទូរទស្សន៍ KBS គឺ Radio Show អ្នកជំនាញខាងទិន្នន័យលោក Jeon Min Ki បានប៉ាន់ស្មានចំណូលក្នុងមួយខែៗរបស់ក្រុម BLACKPINK ដែលទទួលបានពីយូធូបរបស់ពួកគេ។

ខណៈដែលអ្នកជំនាញ Jeon Min Ki បានផ្តើមកិច្ចសន្ទនានិយាយពី YouTubers វ័យក្មេងនៅកូរ៉េខាងត្បូងដែលរកចំណូលបានច្រើននោះ លោកក៏បានបង្ហាញចំណាត់ថ្នាក់ដែលចម្រៀង K-POP ដែលមានការគាំទ្រខ្លាំងនៅលើយូធូប គឺក្រុមចម្រៀង BLACKPINK ដែលមាន subscribers រហូតដល់ទៅ៣២លាននាក់។ ដោយមានការប៉ាន់ស្មានថាប្រាក់ចំណូលប្រចាំខែរបស់ពួកគេគឺប្រហែល ៧០០ លានវ៉ុន (៦០៤,០០០ ដុល្លារអាមេរិក) ដោយនេះជាចំណូលដែលក្រុមចម្រៀងរូបនេះទទួលបានពីឆានែលយូធូប ដែលបទចម្រៀងរបស់ពួកគេមានការចូលទស្សនាច្រើន។ សូមបញ្ជាក់ថាឆានែលយូធូបដែលទទួលsubscribersច្រើនជាងគេនៅកូរ៉េមាន ឆានែលយូធូប ក្រុមចម្រៀង BLACKPINK, BigHit Label, BANGTAN TV និង SM TOWN៕

