ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    BREAKING NEWS – អ៊ីរ៉ង់បានសារភាពថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន ដោយសារកំហុសអចេតនា

    BY Khmernote Media January 11, 2020
    BREAKING NEWS – អ៊ីរ៉ង់បានសារភាពថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន ដោយសារកំហុសអចេតនា

    យោងតាមប្រភពព័ត៌មានពី New York Times បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ អ៊ីរ៉ង់បានសារភាពថាខ្លួនជាអ្នកបាញ់ទម្លាក់ជើងហោះហើរលេខ ៧៥២ របស់ក្រុមហ៊ុន Ukrainian Airlines ពិតមែន ដោយបាននិយាយថា វាជាគ្រោះថ្នាក់ដោយអចេតនា និងបានស្តីបន្ទោសមកលើកំហុសបង្កឡើងដោយកត្តាមនុស្ស។ យោងតាមសេចក្តីថ្លែងការណ៍មួយពីប្រទេសអ៊ីរ៉ង់បាននិយាយថា “យន្ដហោះនោះត្រូវបានបាញ់ទម្លាក់ដោយអចេតនា ដែលជាអកុសលនាំឱ្យមនុស្សស្លូតត្រង់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត”។

    គួររំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿងប្រភេទ Boeing 737 ដែលមានអ្នកដំណើរ និងបុគ្គលិកលើយន្តហោះទាំងអស់ចំនួន ១៧៦នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ក្រុងតេអេរ៉ង់ បណ្តាលឲ្យមនុស្សនៅលើយន្តហោះស្លាប់បាត់បង់ជីវិតទាំងអស់។ យន្តហោះនោះបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងមិនបានប៉ុន្មាន នៅជិតខេត្តផារ៉ាន់ ដែលជាយក្រុងភាគនិរតី នៃរដ្ឋធានីតេអេរ៉ង់៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay