ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កសិករអូស្ត្រាលីម្នាក់ជោគជ័យដាំបានផ្លែគូលែនគ្មានគ្រាប់ ក្រោយព្យាយាមបង្កាត់ពូជគ្មានគ្រាប់នេះអស់រយៈពេលជិត២០ឆ្នាំ

    BY Khmernote Media January 11, 2020
    កសិករអូស្ត្រាលីម្នាក់ជោគជ័យដាំបានផ្លែគូលែនគ្មានគ្រាប់ ក្រោយព្យាយាមបង្កាត់ពូជគ្មានគ្រាប់នេះអស់រយៈពេលជិត២០ឆ្នាំ

    ប្រជាកសិករម្នាក់ដាំបានផ្លែគូលែនគ្មានគ្រាប់ដំបូងបំផុតក្នុងប្រទេសអូស្រ្តាលីដោយជោគជ័យ នៅក្នុងរយៈពេល ១៩ឆ្នាំ បន្ទាប់ពីចំណាយ ៥,០០០ដុល្លារអាមេរិក លើដើមគូលែនមួយដើមដែលគាត់ទិញមកពីប្រទេសចិន។ លោក Tibby Dixon មកពីឆ្នេរ Sarina ក្នុងតំបន់ Far North Queensland តាំងពីពេលនោះមកបានបង្កើតពូជគូលែនជាច្រើនប្រភេទ តាមរយៈការបង្កាត់ពូជដែលបានជ្រើសរើស និងតាមរយៈលម្អងផ្កា ប៉ុន្មានទសវត្សកន្លងមកនេះ។ ការបង្កើតចុងក្រោយរបស់គាត់គឺជាពូជគូលែនដែលគ្មានគ្រាប់ ហើយគាត់បានឲ្យដឹងថា វាមានរសជាតិឆ្ងាញ់ និងរសជាតិដូចម្នាស់តិចតួចដែរ។

    កសិករដែលមានវ័យជាង ៤០ឆ្នាំ បានប្រាប់វិទ្យុអេប៊ីស៊ីថា ការបង្កើតពពួកផ្លែគូលែនប្រភេទថ្មីគឺជាការព្យាយាមដ៏យូរអង្វែងមួយ។ លោក Dixon បាននិយាយថា គាត់បានបង្កើតពូជគូលែនគ្មានគ្រាប់ ដោយការចម្លងលម្អងផ្កា – ប្រមូលលម្អងផ្កាឈ្មោលហើយផ្ទេរវាទៅដើមញី។ គាត់ធ្វើបែបនេះដដែលៗចាប់តាំងពីវាគ្រាន់តែមានគ្រាប់តូច រហូតជោគជ័យទៅជាគ្មានគ្រាប់ទាំងស្រុង។ គាត់បានបន្ថែមថា ប្រហែលជាមិនប៉ុន្មានឆ្នាំទៀតគាត់នឹងអាចដាំដុះពូជនេះបានច្រើន ហើយអាចប្រមូលវាយកទៅលក់ក្នុងទីផ្សារ ហើយគាត់ត្រូវតែប្រាកដថាពូជដែលគាត់បានបង្កាត់នេះ និងមានគុណភាពល្អ៕

    អត្ថបទ៖ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay