ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តាមពិតមូលហេតុដែលនាំឱ្យកើតមាននូវការបែងចែករដូវផ្សេងៗគ្នារបស់ភពផែនដីយើង គឺអ៊ីចឹងសោះ!

    BY Khmernote Media January 18, 2020
    តាមពិតមូលហេតុដែលនាំឱ្យកើតមាននូវការបែងចែករដូវផ្សេងៗគ្នារបស់ភពផែនដីយើង គឺអ៊ីចឹងសោះ!

    រដូវកាលនីមួយៗនៅលើភពផែនដីដែលយើងកំពុងរស់នៅនេះ កើតឡើងដោយសារតែការផ្អៀងនៃអ័ក្សឈររបស់ផែនដី។ នៅក្នុងរយ:ពេលមួយឆ្នាំពេញ ផ្នែកផ្សេងៗគ្នារបស់ផែនដីគឺចៀសមិនផុតពីការទទួលរងនូវរស្មីពន្លឺព្រះអាទិត្យក្នុងកម្រិតមួយខ្លាំងបំផុតនោះឡើយ។ អាស្រ័យហេតុនេះហើយ នៅពេលដែលប៉ូលខាងជើងផ្អៀងទៅរកព្រះអាទិត្យ នោះមានន័យថារដូវក្តៅនឹងកើតមានទៅលើអឌ្ឍគោលខាងជើង។ ផ្ទុយទៅវិញ ប្រសិនបើប៉ូលខាងត្បូងមានសភាពផ្អៀងទៅរកព្រះអាទិត្យវិញនោះ រដូវរងានឹងចាប់ផ្តើមភ្លាមនៅអឌ្ឍគោលខាងជើង។

    មានមនុស្សមិនតិចទេដែលជឿថាផែនដីធ្វើបំលាស់ទីទៅជិតព្រះអាទិត្យទើបមានរដូវក្តៅកើតឡើង ហើយវាជាមូលហេតុដែលនាំឱ្យអាកាសធាតុកាន់តែក្តៅទៅៗ។ ម្យ៉ាងវិញទៀត ពួកគេគិតថាប្រហែលជាផែនដីស្ថិតនៅឆ្ងាយពីព្រះអាទិត្យហើយមើលទៅ ទើបអាកាសធាតុចាប់ចុះត្រជាក់ រួចក៏បង្កើតទៅជារដូវរងាតែម្តង។

    ថ្វីបើផ្នត់គំនិតខាងលើនេះហាក់មានហេតុផលគួរយកជាការបានក៏ពិតមែន ប៉ុន្តែវាមិនមែនជាជំនឿដែលត្រឹមត្រូវនោះឡើយ។ វាគឺជាការពិតមួយដែលថាគន្លងរបស់ផែនដីមិនមែនជារង្វង់មូលឥតខ្ចោះនោះ។ ជាក់ស្តែងវាមានសភាពផត ឬប៉ោងបន្តិចបន្តួចទៅតាមលក្ខខណ្ឌធម្មជាតិ។ វាត្រូវតែមានចន្លោះពេលណាមួយនៅក្នុង១ឆ្នាំ ដែលផែនដីធ្វើបម្លាស់ទីទៅកាន់តែជិតព្រះអាទិត្យជាងពេលណាៗទាំងអស់។ តែទោះជាយ៉ាងណា ក៏អឌ្ឍគោលខាងជើងនឹងនៅតែជួបប្រទះរដូវរងាដែរនៅពេលដែលផែនដីបម្លាស់ទីទៅជិតព្រះអាទិត្យបំផុតនោះ ហើយរីឯរដូវក្តៅវិញនឹងចាប់ផ្តើមនៅពេលដែលផែនដីខិតកាត់តែឆ្ងាយពីព្រះអាទិត្យ។

    មានហេតុផលខុសប្លែកពីគេមួយចំពោះហេតុការណ៍វិវត្តរបស់រដូវទាំងប៉ុន្មាននៅលើផែនដីយើងនេះ។ អ័ក្សរបស់ផែនដី គឺជាខ្សែបន្ទាត់ដៅប៉ូលដែលស្ថិតក្នុងការស្រមើស្រមៃមួយ ត្រូវបានគេគូសពុះចំចំណុចកណ្តាលនៃផែនដីចាប់ពីផ្នែកខាងលើផុតចុះមកចុងផុតនៃផ្នែកខាងក្រោម។ ផែនដីវិលជុំវិញខ្សែបន្ទាត់បញ្ឈរ ឬអ័ក្សប៉ូលមួយនេះ ដោយបង្កើតបានរយ:ពេល១ថ្ងៃពេញដែលស្មើនឹង ២៤ម៉ោង។ នេះហើយជាមូលហេតុបង្កើតឱ្យមានពេលថ្ងៃ និងពេលយប់ ហើយក៏ជាហេតុដែលគ្រប់ផ្នែកនៃផ្ទៃផែនដីទទួលយកនូវបាតុភូតនេះ (ថ្ងៃ និង យប់) ផងដែរ។

    គួរបញ្ជាក់ឡើងវិញផងដែរថា ផែនដីមានរដូវទាំងប៉ុន្មានមកទល់សព្វថ្ងៃនេះ គឺដោយសារតែអ័ក្សប៉ូលរបស់វាមិនឈរត្រង់៕

    ប្រភព៖ spaceplace

    Share This Post:
    MPO4D jitutoto mpo4d Mpoplay