អ្នកមិនគួរមើលរំលង អាថ៌កំបាំងដែលនឹងជួយធ្វើឲ្យសម្លៀកបំពាក់នៅតែថ្មីស្រស់ស្អាតមួយចំនួនទាំងនេះឡើយ
ខាងក្រោមជាគន្លឹះប្រចាំថ្ងៃងាយៗមួយចំនួនដែលមានប្រសិទ្ធិភាពជួយធ្វើឲ្យសម្លៀកបំពាក់ ស្បែកជើង ក៏ដូចជាកាបូបរបស់អ្នកនៅតែថ្មីស្អាតគួរឲ្យចាប់អារម្មណ៍។ សាកល្បងអនុវត្តន៍ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ៖
១. កម្ចាត់ស្នាមទឹកប៊ិចដែលជាប់លើសម្លៀកបំពាក់ ដោយប្រើប្រាស់ទឹកអានាម័យសម្រាប់លាងសម្អាតដៃ។

២. កម្ចាត់ស្នាមជ្រួញតូចៗចេញពីអាវ ដោយប្រើប្រាស់ដង្កៀបគៀបសក់អគ្គិសនី។ ទោះជាយ៉ាងណា វិធីសាស្ត្រនេះមានប្រសិទ្ធិុភាពតែចំពោះអាវដែលមានពណ៌ភ្លឺៗ ឬស្រាលប៉ុណ្ណោះ។

៣. សម្ងួត និងកម្ចាត់ក្លិនផ្អួរអាក្រក់ពីស្បែកជើង ដោយប្រើបន្ទះសំឡីអានាម័យ។ ក្នុងករណីអ្នកគ្មានម៉ាស៊ីនសម្ងួត នេះជាវិធីដ៏ប្រសើរបំផុតដើម្បីកម្ចាត់សំណើមដែលលើសចេញពីស្បែកជើង វានឹងស្ងួតក្នុងរយៈពេល ២ ម៉ោង។

៤. ស្បែកជើងនឹងប្រែជាមិនជ្រាបទឹក ប្រសិនបើអ្នកលាបក្រមួន ហើយប្រើម៉ាស៊ីនផ្លុំសម្ងួតសក់មកផ្លុំលើវា។

៥. ប្រើប្រាស់ប្រេងចាហ៊ួយ petroleum ដើម្បីកម្ចាត់ស្នាមឆ្កូតផ្សេងៗចេញពីស្បែកជើង។

៦. ប្រើប្រាស់ប្រដាប់កោរពុកមាត់ ដើម្បីកម្ចាត់ព្រុយលើសម្លៀកបំពាក់ រួមទាំងស្រោមជើងបានយ៉ាងងាយស្រួល។

៧. ប្រើប្រាស់ថ្នាំដុសធ្មេញ ដើម្បីកម្ចាត់ស្នាមប្រឡាក់ញើសនៅក្លៀកអាវ។

៨. រក្សាទ្រង់ទ្រាយស្បែកជើងកវែង ដោយរមូរទស្សនាវដ្ដីដាក់ចូលខាងក្នុង។

៩. ប្រើប្រាស់សំឡី និងទឹកខ្មេះ ដើម្បីកម្ចាត់ស្នាមទឹកប៊ិចចេញពីកាបូបយួរដៃ។ អ្នកក៏អាចប្រើប្រាស់វិធីនេះដើម្បីពិនិត្យមើលគុណភាពនៃកាបូបផងដែរ ដោយប្រសិនបើទឹកថ្នាំមិនជាប់នឹងសំឡីនោះបានន័យមានគុណភាពខ្ពស់។

១០. ប្រសិនបើឡេវអាវប្រែជាធូររលុង ចូរលាបថ្នាំក្រចកលើវា៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside