អ្នកបម្រើចិត្តខ្មៅ ធ្វើម្ហូបសុខៗស្រាប់តែចាប់ដៃក្មេងអាយុ២ឆ្នាំចូលក្នុងឆ្នាំងដែលកំពុងក្តៅ បណ្តាលឲ្យដៃក្មេងរលាកជាទម្ងន់
សិង្ហបុរី៖ ប៉ូលិសបានចាប់ខ្លួនស្ត្រីជាអ្នកបម្រើអាយុ ៣០ ឆ្នាំម្នាក់ពីបទធ្វើបាបក្មេងស្រីអាយុ ១៦ ខែ ដោយស្ត្រីរូបនោះបានចាប់ដៃក្មេងចូលក្នុងឆ្នាំងដែលកំពុងក្តៅនៅលើចង្ក្រានម្តងហើយម្តងទៀត បណ្តាលរលាកដៃឆ្វេងជាទម្ងន់។ ថ្លែងប្រាប់កាសែត The Straits Times នៅថ្ងៃពុធ ស្ត្រីជាម្តាយឈ្មោះLow បាននិយាយថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៤ ខែមករានាងបាននិយាយថា ៖ “រាងកាយរបស់ខ្ញុំទាំងមូលញ័រអស់ហើយនៅពេលដែលខ្ញុំបានឃើញវីដេអូនេះ” ។
លោកស្រីបានបន្ថែមថា៖ “ចាប់តាំងពីថ្ងៃកើតហេតុរាល់យប់កូនស្រីរបស់ខ្ញុំ យំហើយយំមិនឈប់ ហើយនាងក្មេងនិយាយត្អូញត្អែរមិនចេញ ដូច្នេះយើងមិនដឹងថាតើនាងមានសុបិនអាក្រក់ឬឈឺចាប់ខ្លាំងយ៉ាងណានោះទេ”។ លោកស្រីបានឲ្យដឹងទៀតថាអ្នកបំរើនោះមកពីប្រទេសមីយ៉ាន់ម៉ា គ្រួសារលោកស្រីបានជួលឲ្យមកធ្វើការកាលពីខែធ្នូឆ្នាំមុន។ អ្វីដែលគួរឲ្យហួសចិត្តនោះដំបូងឡើយ ស្ត្រីជាអ្នកបម្រើបានអះអាងថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារតែក្មេងបានដើរទៅប៉ះឆ្នាំងក្តៅនៅក្នុងចង្រ្កានដោយខ្លួនឯង។ យោងតាមវីដេអូសរុប៤ដងដែលអ្នកបំរើបានដាក់ដៃក្មេងស្រីចូលទៅក្នុងឆ្នាំងក្តៅ ហើយស្ត្រីជាអ្នកបម្រើត្រូវប៉ូលិសចាប់ខ្លួនយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕
