ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Update: អ្នកស្លាប់ដោយមេរោគ Coronavirus នៅខេត្ត Wuhan កើនឡើង១៥នាក់ថែមទៀត ក្នុងនោះមានគ្រូពេទ្យជំនាញម្នាក់ផងដែរ

    BY Khmernote Media January 25, 2020
    Update: អ្នកស្លាប់ដោយមេរោគ Coronavirus នៅខេត្ត Wuhan កើនឡើង១៥នាក់ថែមទៀត ក្នុងនោះមានគ្រូពេទ្យជំនាញម្នាក់ផងដែរ

    បើតាមការចុះផ្សាយរបស់កាសែត The New York Time នៅមុននេះបន្តិចបានអោយដឹងថា អ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកាចសាហាវ Coronavirus កើនឡើង ១៥នាក់ថែមទៀតហើយ ក្នុងនោះមានគ្រូពេទ្យវេជ្ជសាស្ត្រម្នាក់ផងដែរ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា នាយកដ្ឋានរដ្ឋបាលអាមេរិក បានបញ្ជារអោយបុគ្គលិកកុងស៊ុលប្រចាំខេត្ត Wuhan ទាំងអស់ត្រូវធ្វើការជម្លៀសខ្លួនចេញពីតំបន់នោះ ហើយការធ្វើដំណើរទៅកាន់ទីក្រុង Beijing ត្រូវបានគេរឹតត្បិតយ៉ាងខ្លាំងផងដែរ។

    គួរបញ្ជាក់ផងដែរថា មេរោគផ្លូវដង្ហើមថ្មីដ៏កាចសាហាវមានឈ្មោះថា Coronavirus បានកំពុងគម្រាមកំហែងដល់ប្រជាជនខណៈដែលមានអ្នកជំងឺយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង១ពាន់នាក់ទៀតកំពុងផ្ទុកមេរោគនេះ ហើយកំពុងទទួលបានការព្យាបាលពិសេសដាច់ដោយឡែកពីគេ ដោយក្នុងនោះធនាគារអភិវឌ្ឍន៍ចិន បានផ្តល់កម្ចីដល់រដ្ឋាភិបាលចំនួន ២ពាន់លានយ័ន ស្មើរនឹងប្រមាណ ២៩០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនៃជំងឺនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay