អន្តរជាតិ
ថៃ ឈរនៅលំដាប់លេខ២លើតារាង រកឃើញអ្នកឆ្លងជំងឺផ្លូវដង្ហើម Coronavirus គិតត្រឹមម៉ោង 9:36 នាទីយប់នេះ
BY Khmernote Media
January 25, 2020
យោងតាមកាសែត channelnewsasia បានចុះផ្សាយមុននេះបន្តិចថា ប្រទេសថៃ រកឃើញអ្នកឆ្លងជំងឺផ្លូវដង្ហើម Coronavirus កើនដល់៧នាក់ហើយ ខណៈប្រទេសចិនកើនដល់ ១២៨៧ នាក់គិតត្រឹមម៉ោង ៩ និង ៣៦នាទីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២០ នេះ។ ប្រភពព័ត៌មានដដែល បានបន្តទៀតថាគិតមកត្រឹមពេលនេះ ជំងឺ Coronavirus បានរាលដាលទៅកាន់ប្រទេសចំនួន ១៤ប្រទេសទូទាំងពិភពលោក ក្នុងនោះមានដូចជា ប្រទេសចិន ថៃ ហុងកុង អូស្ត្រាលី បារាំង ម៉ាឡេស៊ី សាំងហ្គាពួរ តៃវ៉ាន់ ជប៉ុន ម៉ាកាវ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម និង ប្រទេសនេប៉ាល់។

ស្របពេលដែលជំងឺ Coronavirus នេះកំពុងតែផ្ទុះឡើង ពិភពលោកហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថាជំងឺមួយវាងាយនឹងឆ្លងជាទីបំផុត ហើយតំបន់មួយចំនួនធំនៅក្នុងខេត្ត Wuhan បានបិទចោលទាំងស្រុង ខណៈពេលដែលជើងហោះហើរជាច្រើនត្រូវបានផ្អាក និងខ្លះទៀតរឹតត្បិតយ៉ាងខ្លាំងផងដែរ៕
