អន្តរជាតិ
Update: អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា កើនលើស៥០នាក់ហើយ ឯអ្នកឆ្លងមានជិត២ ០០០នាក់
BY Khmernote Media
January 26, 2020
យោងតាមការចុះផ្សាយពីសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ថាចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ណានៅក្នុងប្រទេសចិនបានកើនឡើងដល់ ៥៦ នាក់ហើយចំនួនអ្នកឆ្លងនៅទូទាំងប្រទេសមានចំនួនជិត ២០០០ នាក់។ យ៉ាងហោចណាស់មាន មនុស្ស ១៥ នាក់បន្ថែមទៀតបានស្លាប់ និងមានប្រមាណ ៦៨៨ ករណីថ្មីនៃការឆ្លងវីរុសនេះត្រូវបានអាជ្ញាធរបញ្ជាក់។

ក្នុងចំណោមអ្នកស្លាប់ថ្មីនោះមាន ១៣ នាក់នៅខេត្ត Hubei ដែលជាចំណុចសំខាន់នៃការផ្ទុះវីរុសនេះឡើង ខណៈសៀងហៃបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន។ រហូតមកដល់ពេលនេះអាជ្ញាធរចិនបានរាយការណ៍ថា អ្នកឆ្លងវីរុសនេះមានចំនួន ១ ៩៧៥ ករណីនៅទូទាំងប្រទេស៕


ប្រភព៖ channelnewsasia