អន្តរជាតិ
Update: វីរុសកូរ៉ូណាសម្លាប់មនុស្សឡើងលើស១០០នាក់ហើយ និងជាង ៤ ០០០នាក់កំពុងឆ្លងជំងឺនេះ
BY Khmernote Media
January 28, 2020
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចុះផ្សាយដោយសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតឆ្លងពីវីរុសកូរ៉េសសរុបកើនដល់១០៦នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ៤ ៣៧៩នាក់ហើយ។

ក្នុងនោះផងដែរ កាលពីម្សិលមិញនៅប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន អាយុ៦០ឆ្នាំ ធ្វេីដំណេីរមកពីទីក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ដោយគាត់បានចេញដំណេីរពីទីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី២៣ ខែមករា ហើយចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា (គ្រុនក្តៅ ហៀរសំបោរ)៕

