ឡានក្រុងមនុស្សធម៌ GANZBERG UBER BUS នឹងចេញដំណើរនៅថ្ងៃស្អែកនេះហើយ ! បងប្អូនដែលទទួលបានសំបុត្រកុំភ្លេចទៅជិះឡានក្រុងណា ….
- April 2, 2018
តាមការកំណត់របស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺនេះថ្ងៃទី ១២ ខែមេសា ស្អែកនេះ ឡានក្រុងមនុស្សធម៌ជិះទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ របស់ក្រុមហ៊ុននឹងចេញដំណើរនៅព្រឹកម៉ោង៨ ដោយធ្វើដំណើរចេញពី កោះពេជ្រ ទៅតាមគោលដៅផ្សេងៗគ្នាចំនួន ២០ ខេត្តក្រុង ។ សំបុត្រឡានក្រុងមនុស្សធម៌ បានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ដោយឥតគិតថ្លៃកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅកោះពេជ្រ ដោយមានបងប្អូនប្រជាពលរដ្ឋជាច្រើនមកទទួលសំបុត្រ ជាមួយនឹងស្នាមញញឹមសប្បាយរីករាយ។

ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG មិនត្រឹមតែចែកជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃនោះទេ ប៉ុន្តែអ្វីដែលពិសេសទៅទៀតនោះគឺ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៣, ១៤, និងទី ១៥ ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មានតារាចម្រៀងល្បីៗជាច្រើនចូលរួមដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ លោក ឆាយ វិរៈយុទ្ធ លោក ខាន់ ជេម លោក ណុប ប៉ាយ៉ារិទ្ធ លោក G-Devith លោក Step នាយចើម កញ្ញា មាស សុខសោភា កញ្ញា សុខ ពិសី អ្នកនាង សុគន្ធ នីសា កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងល្បីជាច្រើនរូបទៀត ដែលនឹងមកចូលរួមច្រៀងកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយរយៈពេល៣ថ្ងៃ នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិ៕




- Share This Post:






