អន្តរជាតិ
វីរុសកូរ៉ូណារាតត្បាតខ្លាំងពេក ពលរដ្ឋចិនលែងខ្លាចខ្មាស់អៀន នាំគ្នាប្រើវិធីប្លែកៗការពារខ្លួនតាមដែលអាចធ្វើទៅបាន (មានវីដេអូ)
BY Khmernote Media
January 30, 2020
យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ចំនួនអ្នកផ្ទុកមេរោគ Coronavirus បានកើនឡើងដល់ ៧៨១០នាក់ រីឯអ្នកស្លាប់បានកើនឡើងដល់ ១៧០នាក់។ វីរុសកូរ៉ូណានេះបានរាតត្បាតតំបន់ជាច្រើននៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិនកន្លងទៅក៏បានសម្រេចបិទការចេញ-ចូលទីក្រុងចំនួន១៦ផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៥០លាននាក់ឯណោះ។
បន្ទាប់ពីវីរុសកូរ៉ូណាបានរាតត្បាតយ៉ាងខ្លាំងមួយរយៈមក ថ្មីៗនេះនៅក្នុងបណ្តាញសង្គមមានការចែកចាយរូបភាព និងវីដេអូជាច្រើន ដែលទាក់ទងនឹងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាការពារខ្លួនពីការឆ្លងវីរុសនោះតាមរូបភាពប្លែកៗ ដោយមានអ្នកខ្លះកាត់ប៊ីដុងប្រេងឆាយកមកគ្របក្បាល ខ្លះយកថង់មកគ្របមុខ ហើយអ្នកបើកតាក់ស៊ីម្នាក់បានស្លៀកពាក់ខោអាវពេទ្យពិសេសបិទជិតតែម្តង។ ខាងក្រោមនេះគឺជារូបភាពប្លែកនៅក្នុងប្រទេសចិន៖






