ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណិតលោកយាយណាស់! វ័យ៨៥ឆ្នាំហើយ នៅតែត្រាំទឹកសមុទ្ររាប់ម៉ោងរាវ ងាវ និងគ្រំ ទុកលក់គ្រាន់បានលុយចិញ្ចឹមកូនស្រីដែលមានសតិមិនគ្រប់គ្រាន់

    BY Khmernote Media February 1, 2020
    អាណិតលោកយាយណាស់! វ័យ៨៥ឆ្នាំហើយ នៅតែត្រាំទឹកសមុទ្ររាប់ម៉ោងរាវ ងាវ និងគ្រំ ទុកលក់គ្រាន់បានលុយចិញ្ចឹមកូនស្រីដែលមានសតិមិនគ្រប់គ្រាន់

    វៀតណាម៖ ម្ដាយគឺជាអំណោយដែលមិនអាចកាត់ថ្លៃបាន ដែលអ្នកអាចទទួលបានក្នុងមួយជីវិតនេះ។ ក្តីស្រលាញ់របស់ពួកគេគឺគ្មានលក្ខខណ្ឌ ពួកគាត់មិនគិតពីខ្លួនឯងហើយពួកគាត់អាចធ្វើអ្វីបានគ្រប់យ៉ាងសម្រាប់កូនៗ របស់ពួកគាត់។ ដូចលោកយាយវ័យចំណាស់រូបនេះដែលមានអាយុ ៨៥ឆ្នាំហើយ ប៉ុន្តែនៅតែប្រកបរបររកស៊ីចិញ្ចឹមកូនស្រីអាយុ៦១ឆ្នាំដែលមានសតិមិនគ្រប់គ្រាន់។

    លោកយាយវ័យចំណាស់រូបនេះត្រូវបានគេស្គាល់ឈ្មោះថា Nguyen Thi Ro តែងតែក្រោយពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃដើម្បីរាវ ងាវ និង គ្រំចំពុះទាសមុទ្រ នៅឆ្នេរសមុទ្រដើម្បីលក់នៅផ្សារ។ យ៉ាងណាមិញការរាវ ងាវ គ្រំ ត្រូវចំណាយពេលរាប់ម៉ោងដូច្នេះហើយពិតជាពិបាកណាស់សម្រាប់រាងកាយទន់ខ្សោយ លោកយាយ តែមានបញ្ហារមាស់ស្បែក ឡើងកន្ទួល ប៉ុន្តែលោកយាយនៅតែមិនចុះចាញ់ ហាក់ដូចជាមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការមើលថែទាំកូនចិញ្ចឹមអាយុ៦១ឆ្នាំរបស់លោកយាយ។

    សូមរំលឹកថាស្វាមីរបស់លោកយាយបានទទួលមរណភាពនៅពេលលោកយាយមានអាយុ ៧០ឆ្នាំ ដូច្នេះហើយទើបតម្រូវឲ្យលោកយាយសម្រេចចិត្តប្រកបរបរដ៏សែនលំបាកនេះ។ ទោះជាយ៉ាងណាអ្នកនៅក្នុងភូមិក៏តែងតែជួយលោកយាយរាវរកគ្រំ និងងាវ ដោយមានទាំងការជួយរាវរក និងជួយទិញជាប្រចាំ។ លុយទាំងអស់ដែលលោកយាយរកបានលោកយាយយកទៅទិញថ្នាំព្យាបាលកូនស្រីរបស់គាត់ ទោះបីជាលោកយាយត្រូវការការព្យាបាលខ្លួនឯងក៏ដោយ៕

    អត្ថបទ៖ ណារ៉ែន
    ប្រភព៖ thelifefeed

    Share This Post:
    MPO4D jitutoto mpo4d Mpoplay