អន្តរជាតិ
វីរុសកូរ៉ណា៖ អ្នកស្លាប់កើនដល់៤២៦នាក់ រីឯអ្នកផ្ទុកវីរុសមានជាង២ម៉ឺននាក់
BY Khmernote Media
February 4, 2020
នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ យោងតាមសារព័ត៌មាន channelnewsasia បានអោយដឹងថា ចំនួនអ្នកផ្ទុកមេរោគ Coronavirus កើនឡើងដល់ ២០ ៦២៦នាក់ រីឯអ្នកស្លាប់កើនឡើងដល់ ៤២៦នាក់ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកុម្ផៈ នេះ។ ក្នុងនោះដែរប្រទេសជប៉ុន ឈរលើលំដាប់លេខ២ ខណៈប្រទេសថៃឈរនៅលំដាប់ថ្នាក់លេខ៣ នៅលើតារាងជាប្រទេសដែលរកឃើញអ្នកផ្ទុកមេរោគ Coronavirus ច្រើនជាងគេនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។

គួរបញ្ជាក់ផងដែរថា គ្រាន់តែប្រទេសចិនម្នាក់ឯងមានអ្នកផ្ទុកមេរោគដល់ទៅ ២០ ៤៣៨នាក់ និងស្លាប់ ៤២៥នាក់ ខណៈនៅប្រទេសហ្វីលីពីនមានអ្នកផ្ទុក២នាក់ និងអ្នកស្លាប់ម្នាក់៕

