អន្តរជាតិ
វីរុសកូរ៉ូណា៖ អ្នកស្លាប់ជិត៥០០នាក់ហើយ ហើយអ្នកឆ្លងវីរុសមានជាង ២៤ ០០០នាក់
BY Khmernote Media
February 5, 2020
ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ បណ្តាលមកពីវីរុសកូរ៉ូណាថ្មីបានឈានដល់កំរិតខ្ពស់មួយទៀតហើយនៅក្នុងប្រទេសចិន ដែលមានអ្នកស្លាប់ ៦៥ នាក់បន្ថែមទៀត ដោយអ្នកទាំងអស់នោះគឺសុទ្ធតែនៅក្នុងខេត្តហ៊ូប៉ី នេះបើតាមការបញ្ជាក់តួលេខចេញផ្សាយដោយអាជ្ញាធរសុខាភិបាល។ អ្នកស្លាប់ដែលត្រូវបានរាយការណ៍ថ្មីៗនេះថា បានកើនឡើងដល់ចំនួនសរុប ៤៩២នាក់ ។
យោងតាមទិន្នន័យចេញផ្សាយកាលពីព្រឹកថ្ងៃពុធដោយគណៈកម្មាធិសុខភាពជាតិរបស់ចិន (NHC) ករណីឆ្លងនៅទូទាំងប្រទេសបានកើនឡើង ៣ ៩៧១ ករណីបន្ថែមទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបបានកើនឡើងដល់ ២៤ ៥៣៤ ដោយក្នុងនោះនៅក្នុងប្រទេសចិនតែម្នាក់ឯង មានអ្នកផ្ទុកវីរុសកូរ៉ូណារហូតដល់ទៅ ២៤ ៣២៤ករណី៕

អត្ថបទ៖ សេម

