GANZBERG ដាក់បង្ហាញប្លង់ចំណតឡានក្រុង GANZBERG UBER BUS របស់ខ្លួន បង្កភាពងាយស្រួលដល់បងប្អូនដែលមានសំបុត្រ
- April 11, 2018
តាមការគ្រោងទុករថយន្តក្រុងមនុស្សធម៌ GANZBERG UBER BUS នឹងចេញដំណើរពីកោះពេជ្រ នៅថ្ងៃស្អែកនេះ វេលាម៉ោង ៨ព្រឹកដើម្បីជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើតរបស់ខ្លួន នៅតាមបណ្តាខេត្តនីមួយៗ។ ក្នុងនោះដែរ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនយើង ក្រុមហ៊ុនស្រាបៀរ GANZBERG បានដាក់បង្ហាញប្លង់ចំណតរថយន្តក្រុងរបស់ខ្លួន ដែលនឹងចេញដំណើរទៅតាមខេត្តនីមួយ ដោយគ្រាន់តែមើលប្លង់នេះហើយ ឡើងជិះឡានក្រុងបានដោយមិនខ្លាចច្រឡំឡាននោះទេ។

សូមបញ្ជាក់ផងដែរថា នាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចែកសំបុត្រឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនៅថ្ងៃចូលឆ្នាំ ក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤, ១៥, និងទី ១៦ ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មានតារាចម្រៀងល្បីៗជាច្រើនចូលរួមដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ លោក ឆាយ វិរៈយុទ្ធ លោក ខាន់ ជេម លោក ណុប ប៉ាយ៉ារិទ្ធ លោក G-Devith លោក Step នាយចើម កញ្ញា មាស សុខសោភា កញ្ញា សុខ ពិសី អ្នកនាង សុគន្ធ នីសា កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងល្បីជាច្រើនរូបទៀត ដែលនឹងមកចូលរួមច្រៀងកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយរយៈពេល៣ថ្ងៃ នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិ៕



- Share This Post:






