ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូប្រជាពលរដ្ឋថៃ នាំគ្នារត់ទាំងព្រលឹងចុងសក់ ក្រោយលឺសំលេងបាញ់រះយ៉ាងខ្លាំង

    BY Khmernote Media February 8, 2020
    វីដេអូប្រជាពលរដ្ឋថៃ នាំគ្នារត់ទាំងព្រលឹងចុងសក់ ក្រោយលឺសំលេងបាញ់រះយ៉ាងខ្លាំង

    យោងតាមប្រភពព័ត៌មាន RT បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារមានចំនួន ១៧ នាក់ បន្ទាប់ពីទាហានម្នាក់បានធ្វើការបាញ់ប្រហារមកលើជនស៊ីវិល ហើយបានចាប់ចំណាប់ខ្មាំងនៅខាងក្នុងផ្សារទំនើបមួយក្នុងប្រទេសថៃផងដែរ។

    មន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះមកពីមជ្ឈមណ្ឌល Erawan Center ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ដែលជាមជ្ឈមណ្ឌលចែកចាយសេវាសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស បានឲ្យដឹងថា នៅក្នុងហេតុការណ៍បាញ់ប្រហារនោះមានអ្នកស្លាប់ចំនួន ១៧ នាក់ និងរបួសចំនួន ១៤ នាក់។ ខ្មាន់កាំភ្លើង ដែលជាទាហានបានលួចកាំភ្លើង ហើយបានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស២នាក់ទៀតនៅជំរុំកងទ័ព Surathampithak មុនពេលរត់គេចខ្លួនតាមរថយន្តប្រភេទ Humvee ដែលរូបគេបានលួច។ បន្ទាប់មកខ្មាន់កាំភ្លើងក៏បានបាញ់ប្រហារទៅលើជនស៊ីវិលនៅតាមបណ្តោយផ្លូវទៅកាន់ផ្សារទំនើប Terminal 21 ក្នុងស្រុក Muang ខេត្ត Nakhon។

    ខាងក្រោមនេះគឺជាទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលមានលឺសំលេងបាញ់ប្រហារយ៉ាងខ្លាំង និងសកម្មភាពប្រជាពលរដ្ឋថៃនៅក្នុងផ្សារទំនើបនាំគ្នាភ័យព្រលឹងចុងសក់រត់គេច ក្រោយលឺសំលេងបាញ់រះយ៉ាងខ្លាំង៖

    អត្ថបទ៖ សេម
    ប្រភព៖ RT, Bangkokpost

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay