សៀមរាបនាពេលរាត្រី ស្រស់ស្អាតទាក់ចិត្តភ្ញៀវទេសចរណ៍ មកលេងព្រឹត្តិការណ៍សង្ក្រាន្ត
- April 13, 2018
នៅសល់មួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យអង្គរសង្ក្រាន្តឆ្នាំ ២០១៨ ស្ថិតក្នុងខេត្តសៀមរាប នឹងចូលមកដល់ហើយ។ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានប្រារព្ធឡើង ៦ ឆ្នាំជាប់ៗគ្នាហើយ ដូចនេះបទពិសោធន៍កាន់តែច្រើន និងការរៀបចំកាន់តែពិសេស ថែមទាំងលេចធ្លោជាងបណ្តាឆ្នាំមុន។ ជារៀងរាល់ឆ្នាំគេសង្កេតឃើញមានមហាជនចូលរួមយ៉ាងច្រើនកុះករ និងគយគន់ការរៀបចំ ប្រកបដោយការរចនាស្អាតៗ ជាពិសេសទិដ្ឋភាពភ្លើងពណ៌របស់ប្រាសាទអង្គរវត្តពេលរាត្រី។







សូមបញ្ជាក់ផងដែរថា នាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤, ១៥, និងទី ១៦ ខែមេសាឆ្នាំ២០១៨ ដែលមានវត្តមានតារាល្បីៗជាច្រើនចូលរួម។



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






