កីឡា

ចង់បាន “បងសំណាង អូនសំណព្វ” អាចមកកន្លែងនេះបាន តម្លៃត្រឹមតែ….

BY
Khmernote Media
April 13, 2018

នៅថ្ងៃទី១៤ ខែមេសា ស្អែកនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមកដល់ ហើយនៅខេត្តសៀមរាបបានរៀបចំរួចរាល់ហើយនូវកន្លែងកម្សាន្ត និងកម្មវិធីនានា ដើម្បីត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨។ ឆ្នាំនេះ សហព័ន្ធសហភាពយុវជនកម្ពុជា បានរៀបចំតុក្តតា “បងសំណាង អូនសំណព្វ” ដែលតំណាងឆ្នាំច ឆ្នាំថ្មី ជាច្រើនសម្រាប់លក់ជូនភ្ញៀវទេសចរណ៍មកកម្សាន្ត ហើយប្រសិនបើបងប្អូនចង់បាន អាចមករកទិញបាននៅមុខប្រាសាទអង្គរវត្ត ដែលមួយតុក្តតាមានតម្លៃ ៦៨,០០០រៀល ហើយម្នាក់អាចទិញបានត្រឹមតែ១០តុក្តតាប៉ុណ្ណោះសម្រាប់ការតម្រង់ជួរទិញម្តង។

សូមបញ្ជាក់ផងដែរថា នាឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤, ១៥, និងទី ១៦ ខែមេសាឆ្នាំ២០១៨ ដែលមានវត្តមានតារាល្បីៗជាច្រើនចូលរួម។

Share This Post: