ក្រុមហ៊ុនស្រាបៀរ GANZBERG ចូលរួមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅព្រឹកនេះ
- April 14, 2018
នៅព្រឹកនេះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានមកដល់ ហើយគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តនានា។ ក្នុងនោះផងដែរ ខេត្តព្រះសីហនុក៏បានរៀបចំកម្មវិធី និរតីសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មីផងដែរ ហើយនាព្រឹកនេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG បានចូលរួមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ដែលប្រារព្ធធ្វើឡើងនៅឆ្នេរអូឈើទាល។

នាល្ងាចថ្ងៃទី១៤ ខែមេសា នេះផងដែរ ក៏មានកម្មវិធីកាត់ខ្សែបូការសម្ពាពព្រឹត្តិការណ៍ និរតីសង្ក្រាន្តឆ្នាំ២០១៨ ហើយក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណារាជ អ្នកនាង សុគន្ធ និសា និងតារាល្បីៗជាច្រើនរូបទៀត៕





- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






