កីឡា

សុខ ពិសី លេងមួយឈុតនេះ អ្នកណាក៏សរសើរថាស្អាត

BY
Khmernote Media
April 15, 2018

នារាត្រីថ្ងៃទី១៤ ខែមេសា នេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រីមហាសង្រ្កាន្ត GANZBERG UBER CONCERT គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនចូលរួមយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន។ ចំណែកឯវត្តមានរបស់កញ្ញា សុខ ពិសី ធ្វើឲ្យកក្រើកឆាកតន្ត្រីតែម្តង ជាមួយនឹងបទចម្រៀងថ្មីរបស់កញ្ញា ព្រមជាមួយក្បាច់រាំសប្បាយៗ មិនត្រឹមតែប៉ុណ្ណោះកញ្ញា សុខ ពិសី ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអ្នកទស្សនាចូលរួម ជាមួយនឹងឈុតពណ៌មាសចែងចាំងរបស់កញ្ញា។

នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងក្នុងឆ្នាំនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមនៅលើដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប ធ្វើអោយបងប្អូនទស្សនិកជនជាច្រើនមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា។ ទោះជាយ៉ាងណាក្តីគេសង្កេតឃើញថា ត្រឹមយប់ទី១ប៉ុណ្ណោះ ការប្រគុំតន្ត្រី ដ៏អស្ចារ្យនេះ ទទួលបានគាំទ្រយ៉ាងខ្លាំង ហើយនៅយប់នេះ និង យប់ស្អែក នឹងមានការប្រគុំតន្ត្រីជាបន្តទៀត ដែលមានតារាចម្រៀងល្បីៗចូលរួម ដូច្នេះកុំភ្លេចទៅទស្សនាទាំងអស់គ្នាណា៕