រថយន្ត

ទីផ្សាររថយន្តនៅក្នុងប្រទេសចិនធ្លាក់ចុះដល់ទៅ ១៨% ដោយសារវីរុសកូរ៉ូណា​​​​​​ COVID-19

BY
autoadmin
February 15, 2020

ទីផ្សាររថយន្តនៅប្រទេសចិនបានចាប់ផ្តើមរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលធ្វើឱ្យការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមតួលេខពីសមាគមអ្នកផលិតរថយន្តនៅប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តធំៗនៅក្នុងប្រទេស បានលក់រថយន្តបានតិចជាង ២លានគ្រឿង នៅទូទាំងប្រទេសកាលពីខែមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅ ១៨% ចាប់តាំងពីខែមករាឆ្នាំ ២០១៩ ។ វីរុសបានធ្វើឱ្យមានវិបត្តិនៅក្នុងទីផ្សាររថយន្ត ដែលធ្វើឱ្យការលក់បានធ្លាក់ចុះ ហើយអ្នកជំនាញក៏បានព្រមានដែរថា ផលប៉ះពាល់នឹងមានកាន់តែខ្លាំងទៀតសម្រាប់ខែកុម្ភៈ។

អ្នកជំនាញបានព្រមានថា វីរុសនេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្ត ហើយពួកគេជឿជាក់ថាផលប៉ះពាល់នឹងអាក្រក់ជាងកាលពីជំនាន់ផ្ទុះវីរុសសារ SARS ឆ្នាំ២០០៣ ដែលកាលនោះការលក់រថយន្តនៅក្នុងប្រទេសធ្លាក់ចុះតែ ១៣% ក្នុងខែមេសា ឆ្នាំ២០០៣ និង ៨% ក្នុងខែឧសភាឆ្នាំដដែល។ សមាគមអ្នកផលិតយានយន្តរបស់ប្រទេសចិនបានបន្ថែមថា វីរុសកូរ៉ូណានឹងរំខានដល់សង្វាក់ផ្គត់ផ្គង់ដោយស្វ័យប្រវត្តិរបស់ប្រទេស និងមានភាពវឹកវរលើឧស្សាហកម្មរថយន្តទូទាំងពិភពលោក។

រោងចក្ររថយន្តរាប់សិបគ្រឿងនៅទូទាំងប្រទេសចិនត្រូវបានបិទនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយខណៈដែលរោងចក្រខ្លះបានចាប់ផ្តើមបើកជាថ្មី សមាគមរថយន្តបានបង្ហាញថា មានតែរោងចក្រចំនួន ៥៩ ក្នុងចំណោមរោងចក្រ ១៨៣ ប៉ុណ្ណោះ បានចាប់ផ្តើមផលិតឡើងវិញនៅថ្ងៃពុធសប្តាហ៍នេះ៕

អត្ថបទ៖ លីដា

Share This Post: