នាយចឹម ត្រូវអ្នកគាំទ្រ surprise ខួបកំណើតអោយផ្អើលលើឆាកតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT
- April 15, 2018
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ដែលគេស្គាល់ថាជាតារាកំប្លែងវ័យក្មេងផងនោះគឺនាយចឹម ត្រូវបានអ្នកគាំទ្រ ទិញនំខេក និង surprise ខួបកំណើតអោយដល់លើឆាកប្រគុំតន្ត្រីដ៏អស្ចារ្យ មហាសង្ក្រាន្ត GANZBERG UBER CONCERT។ នៅក្នុងនោះដែរ នាយចឹង បានបង្ហាញអារម្មណ៍រំភើបយ៉ាងដែលមានអ្នកគាំទ្ររបស់ខ្លួន ធ្វើខួបកំណើតអោយដល់លើឆាកតន្ត្រីបែបនេះ។ ក្រោយពេលគេរៀបចំខួបកំណើតអោយផ្អើលឆាកតន្ត្រី នាយចឹម ក៏បានចែកអាវយឺតដែលមានរូបលោក ទៅកាន់អ្នកគាំទ្រទាំងអស់ផងដែរកាលពីយប់មិញ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមមួយ នៅដីឡូដ៍ចុងកៅស៊ូ ខេត្តសៀមរាប ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ កាលពីយប់មិញ ហើយការប្រគុំតន្ត្រីនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃទៀត គឺថ្ងៃទី ១៥ និង ១៦ ខែមេសានេះផ្ទាល់តែម្តង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕
- Share This Post:











