ថាម្សិលមិញទៅសប្បាយ វត្តមាននាយចឺមថ្ងៃនេះសប្បាយលើសម្សិលមិញទៀត
- April 15, 2018
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នារាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប ហើយបងប្អូនប្រជាពលរដ្ឋទស្សនិកជន ទាំងជិតទាំងឆ្ងាយ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយ។ ម្សិលមិញនេះ នាយចឺម បានធ្វើឲ្យកក្រើកឆាកតន្ត្រីម្តងរួចហើយ នាយប់នេះកាន់តែសប្បាយរីករាយជាមួយបទចម្រៀង៥ជាប់គ្នារបស់នាយចឺម៕
ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងចំនួន ២ទីតាំងព្រមគ្នា គឺនៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប និង មួយទីតាំងទៀត នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕
- Share This Post:













