ខ្មែរណូត

ស្វែងរក

  • កីឡា

    រាំម្សិលមិញមិនអស់ចិត្ត ខាន់ ជេម ឡើងរាំលើឆាកតន្ត្រីថ្ងៃនេះកាន់តែសប្បាយ

    BY Khmernote Media April 15, 2018
    រាំម្សិលមិញមិនអស់ចិត្ត ខាន់ ជេម ឡើងរាំលើឆាកតន្ត្រីថ្ងៃនេះកាន់តែសប្បាយ

    កាលពីម្សិលមិញនេះ វត្តមានរបស់កំពូលតារាចម្រៀង ខាន់ ជេម នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT នៅក្នុងដីឡូចុងកៅស៊ូ ខេត្តសៀមរាប បានធ្វើឲ្យទស្សនិកជនទាំងអ្នកទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋានសប្បាយរីករាយយ៉ាងខ្លាំង។ ហើយថ្ងៃនេះ លោក ខាន់ ជេម មិនទាន់អស់ចិត្ត បានឡើងបកស្រាយចម្រៀងថ្មីៗបន្ថែមទៀត បង្កបរិយាកាសឲ្យសប្បាយទ្វេដង ធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោផង រាំផងគ្រប់គ្នាតែម្តង៕

    ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងចំនួន ២ទីតាំងព្រមគ្នា គឺនៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប និង មួយទីតាំងទៀត នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay