លើកមុនកូរនៅភ្នំពេញមិនអស់ចិត្ត លើកនេះ ពេជ្រ សោភា មកកូរនៅលើឆាកតន្ត្រីខេត្តសៀមរាបទៀត
- April 15, 2018
នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើនដួង។ គ្រាន់តែបើកឆាកកម្មវិធីតន្ត្រីភ្លាម កំពូលតារាចម្រៀង ពេជ្រ សោភា ប្រចាំផលិតកម្មរស្មីហង្សមាស បានធ្វើការបកស្រាយចម្រៀងចំនួន៥បទជាប់គ្នា ធ្វើឲ្យកក្រើកឆាកតន្ត្រី ហើយបងប្អូនទស្សនិកជនចូលរួមទស្សនារាំកម្សាន្តយ៉ាងរីករាយ។

គួររំលឹកផងដែរថា អ្នកនាង ពេជ្រ សោភា តែងតែឡើងទៅកូរពេញឆាកតន្ត្រី GANZBERG តួរយ៉ាងនាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG UBER BUS CONCERT កាលពីដើមខែមេសា នេះអ្នកនាង បានកូរពេញឆាក បង្កភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយលោក ព្រាប សុវត្ថិ ហើយម្តងនេះតារាចម្រៀងរូបនេះ នៅតែបង្កភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនទស្សនិកជន ដែលមកទស្សនាផ្ទាល់ នៅទឹកដីចុងកៅស៊ូ ខេត្តសៀមរាប ថែមទៀតផងដែរ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងចំនួន ២ទីតាំងព្រមគ្នា គឺនៅដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប និង មួយទីតាំងទៀត នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃជាប់គ្នា នាថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដែលនឹងធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ៕
- Share This Post:















