ខ្មែរណូត

ស្វែងរក

  • កីឡា

    ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba កំពុងទាក់ទងជាមួយនឹងក្លឹប PSG ដើម្បីអោយក្លឹបអ្នកមានមួយនេះទិញ Pogba នៅពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media April 18, 2018
    ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba កំពុងទាក់ទងជាមួយនឹងក្លឹប PSG ដើម្បីអោយក្លឹបអ្នកមានមួយនេះទិញ Pogba នៅពេលបញ្ចប់រដូវកាលនេះ

    ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola កំពុងទាក់ទងជាមួយនឹងក្លឹបអ្នកមានបារាំង PSG ក្នុងការផ្ដល់សំណើរអោយក្លឹបយក្សមួយនេះទិញ Pogba នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ខ្សែបម្រើសញ្ជាតិបារាំងរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះត្រូវបានគេជឿជាក់ថាកំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវក្ដៅខាងមុខនេះ ប​ន្ទាប់ពីទំនាក់ទំនងរវាងខ្សែបម្រើ Paul Pogba ជាមួយនឹងលោក Jose Mourinho កំពុងតែប្រេះឆាម្ដងបន្ដិចៗធ្វើអោយខ្សែបម្រើ Pogba ខកចិត្តស្វែងរកផ្លូវចាកចេញពីក្លឹបបិសាចក្រហម Manchester United តែម្ដង។

    កាលពីពេលថ្មីៗនេះដំណឹងមួយចេញពីប្រទេសបារាំងបានអោយដឹងថា៖ ក្លឹបអ្នកមានបារាំង PSG បានប្រាប់ទៅកាន់ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba ថា៖ ពេលនេះក្លឹប PSG មិនមានលទ្ធភាពទិញខ្សែបម្រើសញ្ចាតិបារាំងរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះទេ ដោយសារតែក្លឹប PSG បានចំណាយប្រាក់អស់ជាច្រើនសន្ធឹកសន្ធាប់ក្នុងការទិញកីឡាករ ប្រសិនបើក្លឹប PSG ហ៊ានចំណាយប្រាក់ទិញ Pogba នៅក្នុងរដូវក្ដៅនេះអាចនឹងត្រូវប្រឈមនឹងទទួលការពិន័យពីសហព័ន្ធ UEFA។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay