ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែការពារ Luke Shaw អាចនឹងត្រូវលោក Jose Mourinho លក់ចេញដើម្បីរកប្រាក់ទិញខ្សែការពារឆ្នើមម្នាក់ពីក្លឹបអ្នកមានបុណ្យ Barcelona

    BY Khmernote Media April 19, 2018
    ខ្សែការពារ Luke Shaw អាចនឹងត្រូវលោក Jose Mourinho លក់ចេញដើម្បីរកប្រាក់ទិញខ្សែការពារឆ្នើមម្នាក់ពីក្លឹបអ្នកមានបុណ្យ Barcelona

    ក្លឹបបិសាចក្រហម Manchester United នឹងត្រៀមដាក់លក់ខ្សែការពារ Luke Shaw នៅក្នុងតម្លៃផ្ទេរ 28លានផោន ប្រសិនបើមានក្លឹបណាចង់បានខ្សែការពាររូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun។

    ពេលនេះខ្សែការពារ Luke Shaw កំពុងតែព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងដើម្បីបន្ដអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United ទោះបីជាខ្សែការពាររូបនេះខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងណាក៏ដោយ ក៏ Luke Shaw ស្ថិតនៅក្នុងឈ្មោះកីឡាករដែលលោក Jose Mourinho ត្រៀមលក់ដដែលនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    លោក Jose Mourinho ចង់លក់ខ្សែការពារ Luke Shaw ប៉ុន្ដែប្រធានក្លឹបបិសាចក្រហម Manchester United មិនទាន់សម្រេចចិត្តថាលក់ខ្សែការពាររូបនេះនៅឡើយទេ ក្លឹបកំពុងតាមដានទំរង់លេងរបស់ខ្សែការពាររូបនេះ។ ចំណែកឯលោក Jose Mourinho បានលើកឡើងថា៖ ការលក់ខ្សែការពារ Luke Shaw គឺបន្ទាប់ពីទំរង់លេងរបស់គេធ្លាក់ចុះ ហើយលោក Jose Mourinho ចង់រកប្រាក់ខ្លះពីការលក់ខ្សែការពារ Luke Shaw ដើម្បីត្រៀមទិញខ្សែការពារ Samuel Umtiti ពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay