កីឡា

Man City កំណត់ទិសដៅលើកីឡាករ Riyad Mahrez សារជាថ្មីបន្ទាប់ពីការផ្ទេរបរាជ័យកាលពីខែមករាកន្លងទៅ

BY
Khmernote Media
April 20, 2018

យោងតាមសារពត៌មាន The Mirror បានចេញផ្សាយអោយដឹងថា៖ ក្លឹបមេឃខៀវ Manchester City បានងាកទិសដៅរបស់គេមករកខ្សែបម្រើ Riyad Mahrez សារជាថ្មី បន្ទាប់ពីក្លឹបមេឃខៀវ Manchester City បរាជ័យក្នុងការផ្ទេរខ្សែបម្រើ Riyad Mahrez ម្ដងរួចហើយកាលពីពេលទីផ្សារដោះដូរកីឡាកររដូវរងារកន្លងទៅ។

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានបរាជ័យក្នុងការផ្ទេរខ្សែបម្រើសញ្ជាតិអាល់ហ្សេរីរូបនេះម្ដងរួចហើយកាលពីខែមករាកន្លងទៅ បន្ទាប់ពីក្លឹបកញ្ជ្រាងខៀវ Leicester City បដិសេធសំណើររបស់លោក Pep Guardiola។

កាលពីពេលថ្មីៗនេះក្លឹបមេឃខៀវ Manchester City កំពុងត្រៀមកញ្ចប់លុយទិញកីឡាករ 5 នាក់នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះបើក ក្នុងចំណោមកីឡាករទាំង 5 នាក់នោះក៏មានឈ្មោះកីឡាករ Riyad Mahrez ដែរ។ លោក Pep Guardiola បានងាកមករកខ្សែបម្រើរូបនេះសារជាថ្មី និងត្រៀមកញ្ចប់លុយដល់ទៅ 60លានផោន ក្នុងការដេញថ្លៃខ្សែបម្រើ Riyad Mahrez ម្ដងទៀតនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះបើកទ្វារ។

បុត្រ

ប្រភព៖ Goal

 

Share This Post: