ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid ត្រៀមដាក់សំណើរសុំទិញ Hazard ប្រសិនបើ Bale ពិតជាចាកចេញពី Real Madrid មែននៅក្នុងពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media April 20, 2018
    Real Madrid ត្រៀមដាក់សំណើរសុំទិញ Hazard ប្រសិនបើ Bale ពិតជាចាកចេញពី Real Madrid មែននៅក្នុងពេលបញ្ចប់រដូវកាលនេះ

    ក្លឹបអធិរាជសរ Real Madrid នឹងដាក់សំណើរសុំទិញខ្សែបម្រើប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ប្រសិនបើខ្សែប្រយុទ្ធ Gareth Bale ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ យោងតាមការចេញផ្សាយរបស់សារពត៌មាន Daily Mail។

    គ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane បានប្រាប់នៅក្នុងបទសំភាសន៍ថា៖ រូបលោកគ្មានចេតនាក្នុងការបែកបាក់សាមគ្គីនិងមិត្តភាពជាមួយនឹងខ្សែប្រយុទ្ធ Gareth Bale ទេ ហើយរូបលោកក៏គ្មានបំណងចង់អោយ Bale ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះដែរ ប៉ុន្ដែគ្រប់យ៉ាងគឺជាការសម្រេចចិត្តរបស់គេហើយពួកយើងក៏កំពុងរៀបចំផែនការមួយសម្រាប់ការចាកចេញរបស់ Bale ដូចគ្នា។

    កុងត្រារបសខ្សែប្រយុទ្ធ Gareth Bale ជាមួយនឹងក្លឹបអធិរាជសរ Real Madrid នឹងបញ្ចប់នៅក្នុងឆ្នាំ 2022 ឯណោះ ប៉ុន្ដែពេលនេះខ្សែប្រយុទ្ធ Gareth Bale កំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid បន្ទាប់ពីរូបគេជាសះស្បើយពីរបួសហើយពុំសូវបានលោក Zinedine Zidane ដាក់អោយលេងក្នុងជម្រើសដំបូង។

    ក្លឹបអធិរាជសរ Real Madrid កំពុងដាក់គោលដៅសំខាន់មកលើខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹបតោខៀវ Chelsea ហើយគ្រោងនឹងដាក់សំណើរសុំទិញ Hazard នៅក្នុងពេលបញ្ចប់រដូវកាលនេះ ប្រសិនបើ Gareth Bale ពិតជាចាកចេញពីក្លឹបមែននោះនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    បុត្រ

    ប្រភព៖ Dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay