កីឡា

ម្នាក់ទៀតហើយ! តារាឆ្នើមក្លឹបសេះបង្កង់ Paulo Dybala បានតេស្ដវិជ្ជមានជាមួយវីរុស​ COVID-19

BY
autoadmin
March 13, 2020

លោក Paulo Dybala ដែលជាតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ខណៈក្លឹបយក្សរបស់អ៊ីតាលីមួយនេះបានបញ្ជាក់ថា មនុស្សចំនួន ១២១នាក់ ដែលមានទំនាក់ទំនងជាមួយក្លឹបបានឈានដល់ការនៅដាច់ដោយឡែកទាំងអស់។ កីឡាករ Dybala គឺជាករណីទី២ របស់ Juventus ខណៈខ្សែការពារ Daniele Rugani គឺជាករណីបញ្ជាក់ដំបូងរបស់ក្លឹប។ គាត់បាននៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយមិត្តរួមក្រុម កាលពីថ្ងៃអាទិកាលពីត្យ នៅពេលពួកគេបានផ្តួលក្រុម Inter Milan ក្នុងលទ្ធផល ២-០ ។

សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា៖«តាមព័ត៌មានកាលពីម្សិលមិញទាក់ទងនឹងភាពវិជ្ជមានទៅនឹង COVID-19 របស់ Daniele Rugani វាត្រូវបានបញ្ជាក់ថា មានមនុស្ស ១២១នាក់ រួមទាំងកីឡាករ បុគ្គលិក អ្នកយាម និងបុគ្គលិករបស់ Juventus កំពុងស្ថិតក្នុងការឃ្លាំមើលមួយរយៈ ដោយអនុលោមតាមតម្រូវការរបស់អាជ្ញាធរសុខាភិបាល ដោយផ្អែកលើបទប្បញ្ញត្តិជាធរមាន»។ ស្របពេលដែល Paulo Dybala បានតេស្តវិជ្ជមានជាមួយវីរុស គាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល៕

អត្ថបទ៖ លីដា
ប្រភព៖ DailyMail

Share This Post: