កីឡា

កីឡាករវ័យក្មេង Callum Hudson-Odoi របស់ក្លឹបតោខៀវ Chelsea បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19

BY
autoadmin
March 13, 2020

តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea លោក Callum Hudson-Odoi បានធ្វើតេស្តរកឃើញថា បានឆ្លងវីរុស COVID-19 ដែលនាំឱ្យក្រុមតោខៀវបិទការហ្វឹកហាត់របស់ពួកគេ។ លោក Hudson-Odoi អាយុ ១៩ឆ្នាំរូបនេះ គឺជាកីឡាករដំបូងគេនៅ Premier League ដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស ខណៈដែលការរំខានរបស់វីរុសបានបណ្តាលឱ្យមានការបិទការប្រកួតក្នុងលីកដទៃ ដូចជានៅក្នុងប្រទេសអេស្បាញ អ៊ីតាលី និងបារាំង។

ប៉ុន្តែយ៉ាងណាអ្នកនាំពាក្យ Premier League បានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ការប្រកួតនៅចុងសប្តាហ៍នឹងត្រូវធ្វើឡើងដូចការគ្រោងទុក បើទោះបីជាមានការជួបប្រជុំគ្នាជាបន្ទាន់ជាមួយក្លឹបនិងក្លឹបនៅថ្ងៃនេះ បន្ទាប់ពីមានដំណឹងថាលោក Mikel Arteta ដែលជាគ្រូបង្វឹកក្រុម Arsenal ត្រូវបានធ្វើរោគវិនិច្ឆ័យវិជ្ជមានជាមួយកូរ៉ូណាក៏ដោយ៕

អត្ថបទ៖ លីដា

Share This Post: