កីឡា

លោក Donald Trump នឹងត្រូវធ្វើតេស្តរកមើលវីរុស COVID-19 ក្រោយពេលប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលទើបតែជួបគាត់ថ្មីៗនេះវិជ្ជមានជាមួយវីរុស

BY
autoadmin
March 14, 2020

ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា គាត់ទំនងជានឹងទទួលយកការធ្វើតេស្តរកវីរុស COVID-19 «ឆាប់ៗនេះ» ទោះបីជាគាត់មិនមានចេញរោគសញ្ញា បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីប្រេស៊ីល ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានជាមួយវីរុសក៏ដោយ។ លោកបាននិយាយក្នុងពិធីមួយនៅរសៀលថ្ងៃសុក្រ ក្បែរសួនផ្ការបស់សេតវិមានថា លោកមិនមានរោគសញ្ញាអ្វីទេ ហើយបានចំណាយពេលតិចតួចជាមួយមន្ត្រីដែលបានឆ្លងរោគនោះ។ នៅព្រឹកថ្ងៃសុក្រនេះមន្ត្រីសេតវិមានបានចាត់វិធានការភ្លាមៗ បន្ទាប់ពីមានពាក្យលេចចេញមកថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានធ្វើតេស្តវិជ្ជមានជាមួយវីរុសនេះ។

របាយការណ៍ដំបូងគឺខុស ហើយមេដឹកនាំប្រេស៊ីលក្រោយមកបានប្រកាសថា គាត់បានធ្វើតេស្តអវិជ្ជមានជាមួយវីរុស(មិនបានឆ្លង)។ ប៉ុន្តែយ៉ាងណាលោក Donald Trump នៅតែជៀសមិនផុតពីការសង្ស័យ ព្រោះថាក្រៅពីជួបលោក Jair Bolsonaro លោក Donald Trump និងជំនិតរបស់គាត់លោក Mike Pence បានជួបជាមួយភារធារី ២នាក់ របស់លោក Jair Bolsonaro ហើយម្នាក់ក្នុងចំណោមពួកគេតេស្ដវិជ្ជមានជាមួយវីរុស។ ស្ថានទូតប្រេស៊ីលប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃសុក្រថា ភារធារីប្រេស៊ីល Nestor Forster បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសនេះ។ ហើយលោក Forster បានអង្គុយនៅតុតែមួយជាមួយ Trump អំឡុងពេលអាហារពេលល្ងាចនៅ Mar-a-Lago កាលពីចុងសប្តាហ៍មុន៕

អត្ថបទ៖ លីដា

Share This Post: