កីឡា

ចំណាប់អារម្មណ៏របស់យុវវ័យ ក្នុងថ្ងៃ ១៤ កុម្ភៈ ខុសពីមុនឆ្ងាយ

BY
Khmernote Media
February 9, 2018
[layerslider id=”8″]

ទិវានៃក្តីស្រឡាញ់ហាក់ខិតចូលមកដល់ហើយ យើងឃើញយុវវ័យខ្មែរមួយចំនួនត្រៀមកាដូផ្សេងៗសម្រាប់ជូនមនុស្សជាទីស្រឡាញ់រួចរាល់ហើយ តែយ៉ាងណាមិញក៏យើងមើលឃើញពីការផ្លាស់ប្តូរទស្សនៈដ៏ធំមួយរបស់យុវវ័យពីការយល់ច្រឡំថា បុណ្យនេះជាបុណ្យសង្សារ ដោយយកថ្ងៃបុណ្យនេះចែករំលែកក្តីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិវិញ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមនិស្សិតភាគច្រើនគឺពួកគេឲ្យតម្លៃទៅលើថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះធំធេងណាស់សម្រាប់ក្រុមគ្រួសារ ព្រោះក្រុមគ្រួសាររបស់ពួកគេបានផ្តល់នូវអ្វីជាច្រើនដែលមិនអាចកាត់ថ្លៃបានចំពោះរូបគេ ហើយសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះគេនឹងយកថ្ងៃនេះដើម្បីបង្ហាញក្តីស្រឡាញ់ដែលពួកគេមានទៅកាន់ឪពុកម្តាយ បងប្អូន ផងដែរ។

គួរបញ្ជាក់ផងដែរថា ទិវាបុណ្យនៃក្តីស្រឡាញ់ ជាទិវាមួយដែលមានដើមកំណើតនៅលោកខាងលិច ដែលវាសាយភាយទូទាំងពិភពលោក ដែលមានតែ៦ប្រទេសនៅលើពិភពលោកតែប៉ុណ្ណោះដែលមិនប្រារព្ធពិធីបុណ្យមួយនេះ ហើយទិវានេះពិតជាមានការប៉ះពាល់ខ្លាំងចំពោះសង្គម ប្រសិនបើយុវវ័យបែងចែកក្តីស្រឡាញ់នេះមិនត្រឹមត្រូវនឹងអាចប៉ះពាល់ដល់អនាគតពួកគេផងដែរ យ៉ាងណាមិញយើងឃើញយុវវ័យបុច្ចប្បន្នហាក់ដូចជាមិនសូវផ្តោតសំខាន់ចំពោះរឿងស្នេហាឡើយក្នុងទិវាបុណ្យនៃក្តីស្រឡាញ់មួយនេះ ដោយយកថ្ងៃនេះបង្ហាញក្តីស្រឡាញ់ទៅអ្នកមានគុណរបស់ពួកគេវិញ៕



Share This Post: