កីឡា

ក្រុម Khmer Blue Soccer គឺជាក្រុមដំបូងដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុមការពារដំណែងជើងឯក 3G FC ដោយបាល់ Penalty

BY
Khmernote Media
April 22, 2018

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 វគ្គ 24 ក្រុមនេះក្រុមហ៊ុន Ganzberg Beer បានរកឃើញក្រុមដំបូងដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីក្រុម Khmer Blue Soccer យកឈ្នះក្រុមការពារដំណែងជើងឯក 3G FC ដោយបាល់ Penalty កាត់សេចក្ដីក្នុងលទ្ធផល 1-1(3-2)។

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមសប្ដាហ៍ដំបូងនេះសង្កេតឃើញថាក្រុមនីមួយបានពង្រឹងសមត្ថភាពរបស់ខ្លួនខ្លាំងមែនទែនដើម្បីត្រៀមប្រកួតនៅក្នុងសប្ដាហ៍នេះ ដោយសារតែក្រុមដែលធ្លាក់គឺអស់ឱកាសក្នុងការបន្ដដំណើរទៅកាន់វគ្គបន្ទាប់។

ចំពោះការប្រកួតនៅក្នុងសប្ដាហ៍នេះក្រុម Khmer Blue Soccer បានបង្ហាញទំរង់លេងល្អមែនទែនជាពិសេសអ្នកចាំទីរបស់ក្រុម Khmer Blue Soccer តែម្ដង។ អ្នកចាំទីរបស់ក្រុម Khmer Blue Soccer បានសង្រ្គោះបាល់ពីការសុតរបស់ក្រុម 3G FC បានច្រើនគ្រាប់ ហើយថែមទាំងដើរតួនាទីជាខ្សែការពារទៀតផង។ ក្រុម Khmer Blue Soccer មានចង្វាក់លេងល្អការប៉ះបាល់គឺចំគោលដៅល្អ ហើយមានការសហការណ៍គ្នាល្អ។

ចំណែកឯក្រុមការពារដំណែងជើងឯក 3G FC វិញក៏មានទំរង់លេងល្អមិនចេញក្រុម Khmer Blue Soccer ដែរ។ ក្រុម 3G FC បានសម្រុកមកលើក្រុម Khmer Blue Soccer ខ្លាំងមែនទែន ប៉ុន្ដែក្រុមការពារដំណែងជើងឯកមួយនេះហាក់ដូចជាមិនមានសំណាងទល់តែសោះ ដោយការសុតរបស់ក្រុម 3G FC គឺត្រូវបានសង្រ្គោះបានដោយអ្នកចាំទី Khmer Blue Soccer រហូត ហើយក្រុម Khmer Blue Soccer បានព្យាយាមលេងទប់រហូតដល់បញ្ចប់ការប្រកួតធ្វើអោយក្រុម Khmer Blue Soccer និងក្រុម 3G FC ឡើងទៅដល់វគ្គ Penalty កាត់ធ្វើសេចក្ដីហើយបញ្ចប់ការប្រកួតក្រុម Khmer Blue Soccer យកឈ្នះក្រុម 3G FC ដោយលទ្ធផល 1-1(3-2)។

បុត្រ

Share This Post: